Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បន្ត​ចុះ​ចែក​ម៉ាស របស់​សម្តេច តេ​ជោ​ ជូន​ប្រជាពលរដ្ឋ ​ក្នុង​រាជធានី​​​​

បានផុស

នៅ

នៅថ្ងៃនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​ មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អមដំណើរ​ដោយ មេបញ្ជាការរង បាន​បន្ត​ដឹកនាំ ក្រុមការងារ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ប្រតិបត្តិការ ចែក​ម៉ាស ដែល​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្តល់ជូន តាមរយៈ​សាលា​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​ចែកម៉ាស​ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​សាស្ត្រ​ជាច្រើននៅ​រាជធានី​ភ្នំពេញ និង​បាន​បញ្ចេញ​ម៉ូតូ​កង់​បី​ចំនួន​១២​គ្រឿង បំពាក់​ដោយ ឧគ្ឃោសនស័ព្ទ ធ្វើការ​ចាក់ផ្សាយ​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល តាមរយៈ​សារ​សំឡេង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចងក្រង​ឡើង ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សាមគ្គី​គ្នា បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នូវ​ជំងឺ កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដែល​បាន​ឆ្លង​ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ និង​កំពុង​បន្ត​កើន​ឡើ​ន​ឡើង​គួរ​ឲ្យ​បារម្ភ​។​

​សូម​បញ្ជាក់​ថា មុនពេល​យក​ម៉ាស​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានគិត​គូរ​ពី​សុវត្ថិភាព ​ក្នុង​ការ​បែងចែក​ម៉ាស ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជាមុន ដោយ​ធ្វើការ រំលែក​ម៉ាស ដាក់ចូល​ថង់​ដាច់ដោយឡែក​មួយៗ ដើម្បី​រក្សា​គុណភាព​ម៉ាស ឲ្យ​មាន​អនាម័យ​និង​មាន​សុវត្ថិភាព​កាន់តែ​ខ្ពស់​បំផុត​ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម