Connect with us

ព័ត៌មានជាតិ

ការផ្លាស់ប្ដូររថយន្តដឹកកម្មករស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព ជាការគិតគូរប្រយោជន៍ទាំងសម្រាប់កម្មករ និងអ្នកប្រកបរបរដឹកជញ្ជូន

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា ការ​ផ្លាស់ប្ដូរ​រថយន្ត​ដឹក​កម្មករ-និយោជិត ឱ្យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​ផាសុកភាព គឺជា​ការ​គិតគូរ ដែល​រាជរដ្ឋាភិបាល នឹង​ជួយ​ទៅ​ដល់​កម្មករ ឱ្យ​ធ្វើ​ដំណើរ​ប្រកប​ដោយ​ផាសុកភាព និង​ស្របតាម​បទដ្ឋាន​បច្ចេកទេស ហើយ​អ្នក​ប្រកប​របរ​ដឹកជញ្ជូន ក៏​នឹង​មិន​ប៉ះពាល់​ដល់​ចំណូល​របស់​ខ្លួន​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ជាក់​យ៉ាង​ដូចនេះ ក្នុង​ពេល លោក​រដ្ឋមន្ត្រី បាន​អញ្ជើញ​បើក​សិក្ខាសាលា​នៅ​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០២៤ ស្តីពី “​ការ​ជំរុញ​ការ​ផ្លាស់ប្ដូរ​រថយន្ត​ដឹក​កម្មករ-និយោជិត ឱ្យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​ផាសុកភាព​” ដែល​បាន​រៀបចំ​ឡើង​នា​សណ្ឋាគារ​ភ្នំពេញ ដោយ​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​ប្រមាណ ៥០០ នាក់។

ក្រៅពី​ការ​បញ្ជាក់​លើ​សារៈសំខាន់ នៃ​ការ​ផ្លាស់ប្ដូរ​មធ្យោបាយ​ធ្វើដំណើរ​សម្រាប់​កម្មករ លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​អង្គ​សិក្ខាសាលា​ប្រមូល​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​មាន​ទាំង​កម្មករ-និយោជិត និយោជក អ្នក​ប្រកប​របរ​ដឹកជញ្ជូន និង​អង្គការ​ដៃគូ ដើម្បី​ធានា​ការ​ផ្លាស់ប្ដូរ​មួយ​ដែល​គ្រប់​ភាគី​ទទួល​យក​បាន និង​ពេញចិត្ត ព្រោះថា មានតែ​ធាតុ​ចូល ដែល​ឈរ​លើ​ស្មារតី​ជាក់ស្តែង​និយម មិន​ប៉ះពាល់​ដល់​ភាគី​ណាមួយ​ប៉ុណ្ណោះ​ទេ ទើប​ធ្វើ​ឱ្យ​ការ​ផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករ-និយោជិត ​ប្រកប​ដោយ​បទដ្ឋាន​បច្ចេកទេស និង​ផាសុកភាព​នេះ ទទួល​បាន​ជោគជ័យ។

សូម​រំលឹក​ថា ការ​ផ្លាស់ប្ដូរ​មធ្យោបាយ​ធ្វើដំណើរ​សមរម្យ​នេះ គឺជា​អនុសាសន៍​មួយ​ក្នុងចំណោម​អនុសាសន៍ ១០ ចំណុច ដែល សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ដាក់​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​ ២៩ ខែសីហា ឆ្នាំ​ ២០២៣។ ដើម្បី​សម្រេច​អនុសាសន៍​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​រៀបចំ​ការ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ចំនួន ៦ លើក រួច​មក​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ។

ជាមួយ​នឹង​សិក្ខាសាលា ដែល​មាន​ទាំង​កម្មករ និង​សហជីព​ចូលរួម លោក​រដ្ឋមន្ត្រី បាន​រំលឹក​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ពិតជា​បាន​គិតគូរ​គ្រប់​ជ្រុងជ្រោយ ចំពោះ​កម្មករ-និយោជិត មិន​ត្រឹមតែ​ពេល​កំពុង​ធ្វើការ ឬ​ពេល​មាន​បញ្ហា​សុខភាព​នោះ​ទេ សូម្បីតែ​ពេល​​កម្មករ-និយោជិត ធ្វើ​ដំណើរ ក៏​ជា​ក្តីកង្វល់ ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្តោត​យក​ចិត្តទុកដាក់​ខ្លាំង​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤១ វិនាទី មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

Sokha Hotels

ព័ត៌មានពេញនិយម