Connect with us

ព័ត៌មានជាតិ

បង្ហើប​តម្លៃ​បន្ទប់​ស្នាក់នៅ​​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

បានផុស

នៅ

សណ្ឋាគារ​ឋានសួគ៌​បូកគោ បាន​ចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​ផ្តល់​សេវា​ស្នាក់នៅ​ដល់​ភ្ញៀវ​ទេសចរ​នៅ​ឆ្នាំ ២០១២ ទន្ទឹម​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​តភ្ជាប់​ពី​ជើងភ្នំ​​ទៅកំពូល​ភ្នំ​ដែល​មានកម្ពស់​ជាង ១ ពាន់ម៉ែត្រ។

សណ្ឋាគារ​ប្រណិត​លំដាប់​ផ្កាយនៅលើកំពូល​ភ្នំបូកគោ​មាន​បន្ទប់​សរុប​ចំនួន ៤១២ បន្ទប់ ដោយ​បែងចែក​ជា ២ ប្រភេទ មាន​ប្រភេទ​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ និង​ប្រភេទ​កង្ហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​បុគ្គលិក​ផ្នែក​ទទួល​ភ្ញៀវ​នៅ​សណ្ឋាគារ​ឋានសួគ៌​បូកគោ ​បានបង្ហើបពី​តម្លៃ​បន្ទប់ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ឋានសួគ៌​បូកគោ បើ​សិន​​ភ្ញៀវ​​កក់​មុន នៅ​​ថ្ងៃ​ធម្មតា​ (អាទិត្យ ដល់​ ព្រហស្បតិ៍) សម្រាប់​បន្ទប់​កង្ហារ​គ្រែ​មួយ​និង​គ្រែ​ពីរ​តម្លៃ ៣០ ដុល្លារ និង​ថ្ងៃ​ចុង​សប្ដាហ៍ (សុក្រ​ដល់​ថ្ងៃ​សៅរ៍) ​តម្លៃ ៣៥ ដុល្លារ

ដោយ​ឡែក​បន្ទប់​ម៉ាស៊ីនត្រជាក់​ ថ្ងៃ​ធម្មតា​ (អាទិត្យ​ដល់​ព្រហស្បតិ៍) តម្លៃ ៥០ ដុល្លារ និង​ថ្ងៃ​ចុង​សប្ដាហ៍ (សុក្រ​ដល់​ថ្ងៃ​សៅរ៍​) តម្លៃ ៥៥ ដុល្លារ

ក្រៅ​ពី​បន្ទប់​ធម្មតា (Standard Room) សណ្ឋាគារ​ក៏​មាន​បន្ទប់​ស្វិត​រូម (VIP) ដែល​មាន ៣៨ បន្ទប់​។ បន្ទប់​ស្វីតរូម​មាន​ប្រភេទ​កង្ហារ​ និង​ម៉ាស៊ីន​ត្រជាក់ តម្លៃ​ចាប់​ពី ៧០ ដុល្លារ ដល់ ១៤០ ដុល្លារ​។

លក្ខណៈ​ពិសេស​បន្ទប់​ស្វីត​រួម ​មាន​ខ្នាត​​ទំហំ​រហូត​ដល់ ៥៨ ម៉ែត្រ​ការ៉េ រួម​ទាំង​មាន​កន្លែង​​ទទួល​ភ្ញៀវ​ផង​ដែរ។

បើ​តាម​បុគ្គលិក​ដដែល​បាន​បញ្ជាក់​ថា តម្លៃ​ខាងលើ​ជា​តម្លៃ​ពិសេស ខណៈ​ពី​មុន​តម្លៃ​បន្ទប់​ធម្មតា​​ចាប់​ពី ៨៥ ដុល្លារ​ដល់ ៩៥ ដុល្លារ និង​បន្ទប់​ស្វីតរួមចាប់​ពី ១៦៥ ដល់ ១៧៥ ដុល្លារ​ក្នុង​មួយ​យប់

ការ​បញ្ចុះ​តម្លៃ​នេះ​ដោយសារ​ស្ថានភាព​វិបត្តិ​សាកល និង​ណាមួយ​ក៏​ដោយសារ​ក្រុមហ៊ុន​ចង់​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរ​មក​ស្នាក់នៅ​និង​មក​កម្សាន្ត​នៅ​ឧទ្យានជាតិ​បូកគោ​​ឲ្យបាន​ច្រើន។

គួរ​បញ្ជាក់ថា តម្លៃ​បន្ទប់​ស្នាក់នៅនេះ​ ក៏​រួម​បញ្ចូល​ការ​ផ្តល់​អាហារ​ពេល​ព្រឹក​សម្រាប់​មនុស្ស​ពីរ​នាក់ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម