Connect with us

ព័ត៌មានជាតិ

អ្នកផ្តល់សេវាទេសចរណ៍ខេត្តកំពតប្តេជ្ញាចូលរួមទប់ស្កាត់ និងប្រឆាំងការប្រើប្រាស់ និងចែក​ចាយគ្រឿងញៀន

បានផុស

នៅ

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថា នាពេលកន្លងមក រាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកងកម្លាំង និងមន្ត្រីរាជការស៊ីវិលគ្រប់រូបពិនិត្យរកសារធាតុញៀនរាល់៣ខែម្តង ដើម្បីធានាថាមិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្រុមអ្នកផ្តល់សេវាស្នាក់នៅ សេវាស្ប៉ាម៉ាស្សា នៅតាមមណ្ឌលក្លឹបកម្សាន្តKTV  និង អាហាដ្ឋាននៅក្នុងខេត្តកំពត បានប្តេជ្ញាចូលរួមទប់ស្កាត់ និងប្រឆាំងដាច់ខាតចំពោះអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀនដោយខុសច្បាប់។

លោក អេង លីផេង ជាម្ចាស់ដំណាក់បុរី រីសតស្ថិតនៅសង្គាត់បឹងទូក ក្រុងបូកគោ មានចម្ងាយ៦គីឡូម៉ែត្រ ចេញពីផ្សារកំពតបានប្រាប់ឲ្យដឹងថា ដំណាក់បុរី រីស៊ត ប្រឆាំងដាច់ខាត់ចំពោះការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន ដោយបានដាក់ចេញនូវបទបញ្ជាផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ថែមទៀតផង។

កញ្ញា ហេង សម្ផស្ស ជាបុគ្គលិក ហូមម្ស៉ា បានប្រាប់ឲ្យដឹងថា ខេត្តកំពតមានភ្ញៀវមកលេងច្រើន ចាប់តាំងពីមានរូបសំណាក់សេះសមុទ្របាញ់ទឹក ធ្វើឲ្យ ហូមម៉ាស្សា ក៏មានភ្ញៀវមកច្រើនដែរ។ កញ្ញាបានបញ្ជាក់ថា ហូមម៉ាស្សាមានបំរាមជាច្រើនទាក់ទង់នឹងគ្រឿងញៀន អាវុធជាតិផ្ទុះ និងអំពើជួញដូរផ្លូវភេទជាដើម។ កញ្ញាបានសង្កត់ធ្ងន់ថា ប្រសិនបើក្នុងករណីឃើញមានអ្នកបើប្រាស់គ្រឿងញៀន បុគ្គលិកហូមម៉ាស្សានឹងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីចាត់វិធានការច្បាប់។

ចំណែកអ្នកគ្រប់គ្រងនៅមណ្ឌលកម្សាន្ត KTV និងអាហាដ្ឋាន “ វិមានស្នំប្រាំពីរ” លោក ចាន់ រិទ្ធ បានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាគ្រឿងញៀន លោកក៏បានប្តេជ្ញាដែរថាប្រឆាំងដាច់ខាត់រាល់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ទាំងបុគ្គលិក និងភ្ញៀវ បើមានការសង្ស័យ ឬជាប់ពាក់ព័ន្ធ គឺមិនអនុញ្ញាតឲ្យចូលនោះទេ។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា នាកន្លងមកមន្ត្រីជំនាញរបស់មន្ទីរតែងតែចុះទៅណែនាំ ដល់ទីតាំងកន្លែងផ្តល់សេវាទេសចរណ៍នៅទូទាំងខេត្ត ក្នុងនោះណែនាំអំពីការបដិសណ្ឋារកិច្ច ការថែរក្សាសម្អាតអនាម័យបរិស្ថាននៅតាមទីតាំង ឬម្ហូបអាហារ ការបង្រឹងសេវាកម្ម និងរក្សាភាពស្មោះត្រង់ពិសេសតម្លៃជាមួយអតិថិជនជាដើម។

ចំពោះបញ្ហាគ្រឿងញៀនមន្ទីរនៅតែបន្តចុះផ្សព្វផ្សាយដូចភ្លៀងរលឹម ក្នុងន័យធ្វើយ៉ាងឲ្យមានការចូលរួមពីអ្នកផុ្តល់សេវា ជូនប្រជាពលរដ្ឋ និងទេសចរ ប្រឆាំង និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ នៅទូទាំងខេត្តកំពត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៣១ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៣២ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៣៣ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម