ព័ត៌មានជាតិ
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
គម្រោងព្រែកជីកហ្វូណនតេជោ តម្លៃ១៧០០លានដុល្លារសហរដ្ឋអាមេរិក នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែសីហា ។ នេះបើតាម ការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ។

គម្រោងព្រែកជីកហ្វូណនតេជោ គឺមានប្រវែងសរុប១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រ ពោលគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះ សាងសង់ឡើងតាមដានព្រែកចាស់ដែលធ្លាប់ជីកាលពីអតីតកាល កាត់ខេត្តចំនួន៤ គឺខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកែប។
ព្រែកជីកហ្វូណនតេជោ គឺមានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ដែលទំហំ និងជម្រៅនេះ អនុញ្ញាតឱ្យនាវាដឹកបានចំនួន៤០០០តោននៅរដូវវស្សារ និង៣០០០តោននៅរដូវប្រាំង។ ហេដ្ឋារចនាសម្ព័ន្ធនៃព្រែកជីកនេះគឺមានសន្ទះផ្លូវនាវាចរណ៍ ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ គ្រោងសាងសង់ប្រើប្រាស់ពេលវេលា០៤ឆ្នាំ ដើម្បីសាងសង់។

ក្រោយការសាងសង់រួច ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ជាប្រយោជន៍ដល់ការដឹកជញ្ជូនដូចជា កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។
ផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋរស់នៅជាប់ដងព្រែកជីកប្រមាណ១ លាន៦សែននាក់ តាមរយៈការធ្វើកសិកម្ម ដូចជាការធ្វើស្រែ១ឆ្នាំបានពី២ទៅ៣ដង ការចិញ្ចឹមត្រី បង្កង បង្កើនទិន្នផលត្រី ដែលអនុញ្ញាតឱ្យប្រជានេសាទ អាចនេសាទបាន។
ព្រែកជីកនេះ នឹងជួយរំដោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ខេត្តតាកែវ ដែលធ្លាប់តែជនលិចលង់ខ្លាំង តាមរយៈការបង្ហូរទឹកតាមប្រព័ន្ធបង្ហូរទឹកចូលក្នុងព្រែកជីក និងបង្ហូរទឹកចេញមកវិញនៅរដូវប្រាំង។
ជាក់ស្ដែង ទម្រាំដល់ថ្ងៃប្រកាសបើកការដ្ឋានសាងសង់ផ្លូវការនាពេលនេះ គម្រោងព្រែកជីកនេះ ទទួលរងនូវព្យុះភ្លៀងយ៉ាងច្រើនដងពីសំណាក់ប្រទេសវៀតណាម និងជនប្រឆាំងជ្រុលនិយម ជាពិសេសគឺជនក្បត់ជាតិ៣ជំនាន់។ ត្បិតរងការរិះគន់ពីវៀតណាម តែគម្រោងព្រែកជីកនេះ ត្រូវបានការពារដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សន្ធឹកនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោច្រើនលើសលប់ពិបាកនឹងគណនា សន្ធឹកនៃការគាំទ្រនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកថាជាចលនាជាតិនិយមមួយដ៏មានតម្លៃ។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណដែលពលរដ្ឋបានគាំទ្រគម្រោងជាប្រវត្តិសាស្រ្តមួយនេះ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត