ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ ៖ ១ ឆ្នាំ និស្សិត ៥ ម៉ឺននាក់ បញ្ចប់ការសិក្សា ក្នុងនោះ ៩៦ ភាគរយ មានការងារធ្វើ
លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ នៅថ្ងៃទី ៣០ ឧសភា នេះថា ក្នុង ១ ឆ្នាំ មាននិស្សិតរង្វង់ ៥ ម៉ឺននាក់ បានបញ្ចប់ការសិក្សា ក្នុងនោះមាន ៤ ភាគរយ រៀនបន្តទៅបរិញ្ញាបត្រជាន់ខ្ពស់ និង ៩៦ ភាគរយទៀត មានការងារធ្វើ និងប្រកបអាជីវកម្ម។
លោកបានបន្តថា ឆ្នាំ ២០២៣ កម្ពុជា មានគ្រឹះស្ថានឧត្ដមសិក្សាទូទាំងប្រទេស ១៨៩ ក្នុងនោះ គ្រឹះស្ថានឧត្ដមសិក្សាសាធារណៈមានចំនួន ៧៩ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ១១០ ដែលមានទីតាំងស្ថិតនៅ ២៥ ខេត្ត និងរាជធានី។ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ស្ថាប័ន ១៧។ គ្រឹះស្ថានឧត្តមសិក្សាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា មាន ៩០ និងមានទីតាំងស្ថិតនៅ ២១ ខេត្ត រាជធានី ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ១៧ គ្រឹះស្ថានឧត្តមសិក្សាឯកជន ៧៣ និងមានសាខា ៤០។
លោកបានបន្តទៀតថា ចំណែកគ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៥១ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សា សាធារណៈ ១០ និងឯកជន ៤១។ គ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាលថ្នាក់បណ្ឌិត ២៥ (ថេរ) ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៧ និងឯកជន ១៨។
លោកបានបន្ថែមថា ឆ្នាំ ២០២៣ មាននិស្សិតឧត្តមសិក្សា ២៨៤ ៥៩៩ នាក់ ស្រី ១៤៨ ៧៥៧ នាក់ ក្នុងនោះនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្ររង ៣៣ ០១៨ នាក់ ស្មើ ៦៣,១៧ ភាគរយ ស្រី ១៣ ៩៥៣ នាក់ ស្មើ ៤២,២៦ ភាគរយ និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ ២៣៧ ២៤៣ នាក់ ស្រី ១៣០ ១៥១ នាក់ និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៣ ០០៨ នាក់ ស្មើ ៣៧,១៧ ភាគរយ ស្រី ៤ ៥១៤ នាក់ ស្មើ ៣៤,៧០ ភាគរយ និងនិស្សិតសិក្សា ថ្នាក់បណ្ឌិត ១ ៣៣០ នាក់ ស្រី ១៣៩ នាក់ ស្មើ ១០,៤៥ ភាគរយ។ ចំណែកនិស្សិតសិក្សាជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEM) កើនពី ២៥,៦ ភាគរយ ស្រី ១៣,៨ ភាគរយ ប្រុស ៣៥,៦ ភាគរយ នៅឆ្នាំសិក្សា ២០២១-២០២២ ដល់ ៣១,២១ ភាគរយ នៅឆ្នាំសិក្សា ២០២២-២០២៣៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន