Connect with us

ព័ត៌មានជាតិ

កូនត្រីប៉ាសេអ៊ីតូចៗឡើងទៅកាន់ទីជម្រកនៃដងទន្លេមេគងលើត្រូវបានជាប់អន្ទាក់អ្នកនេសាទ

បានផុស

នៅ

កូនត្រីប៉ាសេអ៊ីតូចៗជាច្រើននៅរដូវភ្លៀងធ្លាក់ពួកវាបានវិលទៅកាន់ទីជម្រកនៃដងទន្លេមេគង្គលើជាប់ព្រំប្រទល់ប្រទេស ឡាវ ត្រូវបានអ្នកនេសាទធ្វើការនេសាទទាំងតូចៗ យកមកលក់នៅលើទីផ្សារធ្វើឲ្យត្រីដ៏កម្រមួយនេះឈានទៅមានការ​ថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករលក់ត្រីនៅផ្សារសាមគ្គីស្ទឹងត្រែងបាននិយាយថា ត្រីដែលគាត់លក់សុទ្ធសឹងតែជាត្រីគ្រប់ប្រភេទតែប្រភេទកូនត្រីប៉ាសេអ៊ីគាត់មិនសូវបានទិញនោះទេដោយសារតែអ្នកនេសាទមួយចំនួនគេមានម៉ូយរបស់គេត្រូវលក់ ហើយអ្នកលក់បន្តគេទិញលក់ទៅកាន់ភោជនីយដ្ឋានតាមអនឡាញដាក់កេះទៅកាន់បណ្តាខេត្ត និងរាជធានីភ្នំពេញផងដែរ។

លោកស្រីដែលជាអាជីវករបានបន្តទៀតថា កូនត្រីប៉ាសេអ៊ីតូចៗ ឲ្យតែដល់រដូវភ្លៀងធ្លាក់ខែមេសា ឧសភា និងខែមិថុនាសម្បូរហើយវាមានទម្ងន់ចាប់ពី ២ ខាំដល់កន្លះគីឡូតែប៉ុណ្ណោះក្នុងមួយក្បាល។

លោកស្រីបន្តថា រីឯតម្លៃវិញមិនថ្លៃទេគឺមួយគីឡូត្រឹមតែ ៥ ទៅ ៦ ម៉ឺនរៀលតែប៉ុណ្ណោះ ខុសពីរដូវលំហើយដែលវាមានធំៗមួយៗ១គីឡូទៅជាង២គីឡូក៏មានដែលមានតម្លៃរមួយគីឡូហូតដល់ជាង៣០ម៉ឺនរៀល ទៅជាង៤០ម៉ឺនរៀលក៏មានដែរ។

អ្នកស្រី សុខ ហៀង ដែលជាអ្នកដើរទិញម្ហូបក៏បាននិយាយឲ្យដឹងដែរថា អ្វីដែលគួរឲ្យសោកស្ដាយនោះ កូនត្រីប៉ាសេអ៊ីនៅតូចៗមិនគួរនេសាទយកមកលក់ទេ ត្រីប្រភេទនេះនៅតូចៗមិនសូវមានឲ្យជារស់ឆ្ងាញ់នោះទេ ឆ្អឹងច្រើនខ្លាញ់សខុសពីរដូវលំហើយវាធំមានខ្លាញ់ពណ៌លឿងដូចខ្លាញ់បង្កងមិនសូវមានឆ្អឹងបរិភោគទៅមានរសជាតិឆ្ងាញ់។

លោកស្រីបានលើកឡើងថា បើសិនអ្នកនេសាទរួមគ្នាអភិរក្សកូនត្រីដ៏កម្រមួយនេះដល់រដូវបើកនេសាទនោះ វានឹងធំធាត់ផ្ដល់ផលច្រើនគុណទ្វារដងធ្វើឲ្យអ្នកនេសាទលក់បានថ្លៃទទួលបានផលចំណេញច្រើន អ្នកទិញទៅបរិភោគក៏មានរស់ជាតិឆ្ងាញ់ផងដែរ។

លោក ខាំ ខៃឌឿន អ្នកនេសាទនៅភូមិកោះសំពាយបានបញ្ជាក់ថា៖ អ្នកនេសាទភាគច្រើនបានប្រកាន់ជំហរមិននេសាទឧបករណ៍ខុសច្បាប់ នៅរដូវបិទនេសាទ ដែលខណ្ឌរដ្ឋបាលជលផលបានធ្វើការផ្សព្វផ្សាយឲ្យ អ្នកនេសាទចូលរួមអនុវត្តឲ្យបានល្អ។

លោកបន្តថា៖ជាមួយនិងការផ្សព្វផ្សាយឲ្យអ្នកនេសាទយល់ដឹងក៏នៅមានអ្នកនេសាទមួយចំនួន នៅតែលបលួចលាក់ប្រព្រឹត្តបទល្មើសនេសាទនៅអន្លង់អភិរក្ស ត្រីគ្រប់ប្រភេទកំពង់ពងកូន នៅពេលយប់ឬពេលជិតភ្លឺយកមកលក់នៅលើទីផ្សារផងដែរ។

លោក លី ចិន្ត្រា ប្រធានសហគមន៍នេសាទភូមិថ្មីសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានបញ្ជាក់ដែរថា៖ ទោះជាយ៉ាងណាការលួចប្រើឧបករណ៍ នេសាទខុសច្បាប់ នៅរដូវបិទនេសាទធ្វើឲ្យត្រីកំពុងពងកូនមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។

លោកសង្ឃឹមថា ប្រជាអ្នកនេសាទទាំងអស់ និងចូលរួមអភិរក្សត្រីគ្រប់ប្រភេទនឹងអនុវត្តតាមសេចក្តីជូនដំណឹងរបស់ខណ្ឌរដ្ឋបាលជលផលប្រកបដោយការទទួលខុសត្រូវដើម្បីចូលរួមថែរក្សាការពារនិងប្រើប្រាស់នូវធនធានមច្ឆជាតិយើង ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។   

ទាក់ទងនឹងករណីខាងលើនេះ លោកស្រីសមវិចិត្រនាយខណ្ឌជលផលបានបញ្ជាក់ថា:ការនេសាទត្រីនៅរដូវបិទនេសាទត្រីប៉ាសេអ៊ីបើយើងចាប់បានពីក្រឡា១១ដល់ ១៥ ឲ្យគ្រប់ប្រភេទត្រី មិនថាតែត្រីប៉ាសេអ៊ីទេ ច្បាប់យើងបើកឱ្យប្រើក្រឡាមួយកន្លះដល់ ១៥ សង់ទីម៉ែត្រចូលចន្លោះហ្នឹងពួកគាត់ចាប់បានអត់អីទេ ហើយក្រៅពីនោះមានដូចជាឧបករណ៍ផ្សេងទៀតដូចជា: ចាន់ តុំ លប សៃយ៉ឺន បើសិនជាចាប់ត្រីបានក៏អត់ខុសដែរបានតូចបានធំទៅតាមជាក់ស្ដែង លើកលែងតែប្រភេទត្រីកំពង់រងគ្រោះថ្នាក់ទើបពួកគាត់លែងទៅវិញ។

លោកនាយខណ្ឌបានបញ្ជាក់បន្ថែមថា ដោយឡែកត្រីប៉ាសេអ៊ីពុំទាន់មានចែងក្នុងអនុក្រឹត្យជាត្រីកំពុងរងគ្រោះថ្នាក់នោះទេ។លោកបន្តថាត្រីហ្នឹងតាំងពីដើមមក អាត្រីប៉ាសុីយើងធ្វើផ្អកខែ ៤ខែ ៥ខែ៦ហ្នឹងគឺវាមានហើយ វារាប់សិបឆ្នាំហើយតាំងពីណាពីណីមក គឺវាមានចឹងពីដូនពីតាមោជាលក្ខណៈជីវសាស្ត្រត្រីហ្នឹងអញ្ចឹង។ ហើយមួយទៀតសំខាន់ច្បាប់​យើអត់មានចែងថាគាត់ខុសច្បាប់។ លើកលែងតែគាត់ទៅឆក់អីៗយើងឃាត់ចាប់បានខុសច្បាប់បើសិនប្រើឧបករណ៍ស្របច្បាប់គាត់មិនខុសច្បាប់ទេ។

លោកនាយខណ្ឌបញ្ជាក់ចុងក្រោយថា លុះត្រាតែមានការស្រាវជ្រាវពីរដ្ឋបាលជលផលថ្នាក់ជាតិគេសិក្សាពីទិន្នផលពីការថយចុះ និងមានការប្រៀបធៀប១០ ឆ្នាំទៅ ២០ឆ្នាំចុងក្រោយថាប្រភេទត្រីហ្នឹងមានការថយចុះ បានគេចាត់ទុកជាប្រភេទត្រីរងគ្រោះថ្នាក់ ត្រូវគេបញ្ចូលវាទៅក្នុងអនុក្រឹត្យថ្មី ទើបយើងមានសិទ្ធិហាមឃាត់ បើសិនជាអត់មានផ្លូវច្បាប់​ណាចែងផងយើងទៅចាប់ទៅហាមឃាត់យើងជាអ្នកខុសវិញទេ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម