Connect with us

ព័ត៌មានជាតិ

សមាគមអ្នកនិពន្ធខ្មែរ ប្រកាសបើកវគ្គសិក្សាជំនាញ “សរសេរអត្ថបទភាពយន្ត” កំណត់យកសិក្ខាកាមត្រឹម ២០រូប

បានផុស

នៅ

សមាគមអ្នកនិពន្ធខ្មែរ នឹងបើកវគ្គបណ្តុះបណ្តាលវិជ្ជាតែងនិពន្ធ លើមុខជំនាញ “ការសរសេរអត្ថបទភាពយន្ត” ចាប់ពីថ្ងៃប្រកាស រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ដោយជ្រើសរើសសិក្ខាកាមត្រឹម ២០រូបប៉ុណ្ណោះ។ នេះបើតាមការជូនដំណឹងរបស់ គណៈកម្មការបណ្តុះបណ្តាល នៃសមាគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ស្តីពី វគ្គបណ្តុះបណ្តាលអ្នកនិពន្ធ ជំនាន់ទី៣៦ ។

រូបភាពឯកសារ ២០១៩

បើតាមគណៈកម្មការបណ្តុះបណ្តាល នៃសមាគមអ្នកនិពន្ធខ្មែរ សម្រាប់វគ្គបណ្តុះបណ្តាលលើមុខជំនាញនេះ នឹងចាប់ផ្តើមសិក្សាពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ តទៅ នៅសហសាល រីម គីន ជាន់ទី១ នៃអគារសមាគមអ្នកនិពន្ធខ្មែរ ស្ថិតនៅក្នុងបរិវេណវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែក សម្រាប់ប្រាក់ឧបត្ថម្ភសិក្សា គឺចំនួន ៦០ដុល្លារ ឯចំពោះពេលវេលាសិក្សា រៀនចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៥:៣០នាទីល្ងាច ដល់ម៉ោង ៧:៣០នាទីយប់ រៀងរាល់សប្តាហ៍ (សុរប ៣០ម៉ោង) ។

ទន្ទឹមនឹងការផ្តល់ឱកាសសម្រាប់សិក្ខាកាម ២០រូបនេះ គណៈកម្មការបណ្តុះបណ្តាល បញ្ជាក់ដែរថា ចំពោះអតីតសិក្ខាកាមជំនាន់ទី ៣៤ និង ៣៥ ដែលមានបំណងបន្ត ឬបំពេញបន្ថែមជំនាញនេះ គឺត្រូវបានលើកទឹកចិត្ត និងផ្តល់អទិភាពជូន។

សម្រាប់អ្នកដែលមានបំណងចង់ដាក់ពាក្យសិក្សា អាចស្វែងរកដាក់ពាក្យនៅទីស្នាក់ការសមាគមអ្នកនិពន្ធខ្មែរ ដែលស្ថិតក្នុងបរិវេណវត្តបទុមវតីបាន ឬអាចផ្ញើតាមរយៈ​អុីម៉ែលសមាគម [email protected] ឬ ទំនាក់ទំនងទៅកាន់ ០១៦ ៧៤០ ៦៥៩ (Telegram) ០៩២/០៨៦ ៧៨៨ ៩៩០ (Telegram) ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម