ព័ត៌មានជាតិ
កម្ពុជាបើកកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានលើកទី២៥ នៃតំបន់អាស៊ាន
ប្រទេសកម្ពុជា ក្នុងនាមជាប្រធានប្ដូរវេន និង ប្រទេសឥណ្ឌូនេស៊ី ជាអនុប្រធាន បានបើកកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានលើកទី២៥ នៃគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន (ASEAN-COCI-SCI) នៅខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ។ កិច្ចប្រជុំនេះ មានការចូលរួមពីគណ:ប្រតិភូ នៃបណ្ដាប្រទេស តំបន់អាស៊ានទាំង១០ រួមនឹងលេខាធិការដ្ឋានអាស៊ាន សរុបចំនួន ៤៩រូប។

កិច្ចប្រជុំប្រចាំឆ្នាំ ក្នុងក្របខណ្ឌអនុគណៈកម្មាធិការព័ត៌មាននេះ រៀបចំឡើងដើម្បីបង្ហាញពីការរួបរួម និងការយកចិត្តទុកដាក់របស់រដ្ឋសមាជិកអាស៊ាន ក្នុងការជំរុញវិស័យព័ត៌មាននៅលើឆាកអន្តរជាតិ។ ឆ្នាំ២០២៤ នេះ គម្រោងជាច្រើន ត្រូវបានស្នើឡើងដោយប្រទេសសមាជិក ក្នុងនោះគម្រោងអាទិភាពមួយចំនួន បានផ្ដោតលើការផ្សព្វផ្សាយរបស់អាស៊ាន ដូចជា ការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការអនុវត្តគម្រោងនានា ពាក់ព័ន្ធនឹងបដិវត្តន៍កម្មឌីជីថល ការបណ្តុះបណ្តាលវិស័យព័ត៌មាន ជាដើម ដែលជាការរួមចំណែកលើកស្ទួយមុខមាត់របស់អាស៊ាន ជាពិសេសគម្រោងដែលមានប្រយោជន៍ជាសារវ័ន្ត សម្រាប់វិស័យព័ត៌មាននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។
នៅក្នុងកិច្ចប្រជុំនេះដែរ កម្ពុជាបានលើកគម្រោង ចំនួន២ សម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០២៥ រួមមាន គម្រោងកាត់បន្ថយផលប៉ះពាល់ ដល់ស្ថានីយទូរទស្សន៍ វិទ្យុ និងសារព័ត៌មានបែបប្រពៃណី ក្នុងយុគសម័យបដិវត្តន៍កម្មឌីជីថល និងគម្រោងផលិតមាតិកា ដោយប្រើប្រាជ្ញាសប្បនិម្មិត ឬហៅកាត់ថា AI ដែលជាគុណវុឌ្ឍិ ក្នុងការផ្សព្វផ្សាយពីអាស៊ាន។ ដោយឡែក គម្រោងចំនួន១៣ ផ្សេងទៀត ត្រូវបានលើកដោយតំណាងប្រទេសសមាជិកចំនួន៤ នៃកិច្ចប្រជុំនេះផងដែរ។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងចូលរួមកាន់តែសកម្មជាមួយបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យព៌ត័មាន និងដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់៕
អត្ថបទ៖ គឿន វេត











-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ