ព័ត៌មានជាតិ
៤ខែដើមឆ្នាំនេះ សមត្ថកិច្ចខេត្តបាត់ដំបង បង្ក្រាបបានបទល្មើសគ្រឿងញៀន ៣២៤ករណី ឃាត់ជនសង្ស័យ ៥៦៥នាក់
៤ខែដើមឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចក្នុងខេត្តបាត់ដំបង បង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ៣២៤ករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៥៦៥នាក់។ នេះបើតាមរបាយការណ៍របស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង។

តាមរបាយការណ៍ដែលលោក សុខ លូ បានរាយការណ៍ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿង ញៀនឆ្លងដែនខុសច្បាប់នៅខេត្តបាត់ដំបង ក្រោមអធិបតីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺរដ្ឋបាលខេត្តបាត់ដំបង បានចាត់វិធានការអប់រំ វិធានការរដ្ឋបាល ការប្រមូលជនញៀនថ្នាំ ការអនុវត្តច្បាប់ និងការបង្ក្រាប ការពង្រឹងសមត្ថកិច្ចទទួលខុសត្រូវតាមច្រកទ្វារ និងខ្សែបន្ទាត់ព្រំដែន និងការត្រួតពិនិត្យធ្វើតេស្តរកសារធាតុញៀនក្នុងជួរមន្ត្រីរាជការ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា កិច្ចប្រតិបត្តការបង្ក្រាបគ្រឿងញៀន ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២៤មកនេះ សមត្ថកិច្ចក្នុងខេត្ត បង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ៣២៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥៦៥នាក់ ស្រី៥៦នាក់។ ក្នុងនោះ ករណីជួញដូរ រក្សាទុកចំនួន ២២៧ករណី ឃាត់ខ្លួនជនសង្ស័យ៤៦២នាក់ ករណីប្រើប្រាស់ចំនួន៩៧ករណី ឃាត់ខ្លួនជនរងគ្រោះ១០៣នាក់ បញ្ជូនទៅមជ្ឈមណ្ឌលបន្សាបក្តីសង្ឃឹម ខណៈការពិនិត្យធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រលើមន្ត្រីរាជការស៊ីវិលចំនួន ២.៧១៥នាក់ មានលទ្ធផលវិជ្ជមាន១៣នាក់។

បើតាមរបាយការណ៍ដដែល វត្ថុតាងនៃបទល្មើស រួមមាន ដកហូតសារធាតុញៀនសរុប ១១.២៧០,៩ក្រាម ក្នុងនោះរួមមាន មេតំហ្វេតាមីប្រភេទទឹកកក មេតំហ្វេតាមីប្រភេទគ្រាប់ អ៊ិចស្តាស៊ី កេតាមីន ដើមកញ្ញាស្រស់ ជញ្ជីងថ្លឹង និងម៉ូតូ ១៤៤គ្រឿង រថយន្ត៧គ្រឿង ទូរសព្ទ៣៣៨គ្រឿង កាំភ្លើងខ្លី២ដើម គ្រាប់អាវុធខ្លី១៨គ្រាប់ អាវុធច្នៃ១ដើម កាំបិត១ ពូថៅ៤ ម៉ូតូកង់បី២គ្រឿង កុំព្យូរទ័រយួរដៃ១ លិខិតឆ្លងដែន១ ប្រាក់និងគ្រឿងអលង្ការ ព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំទៀត។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ខេត្តបានចាត់តាំងអភិបាលរងខេត្ត ឱ្យទទួលបន្ទុកដឹកនាំក្រុមការងារ ស្នងការរងទទួលបន្ទុកគ្រឿងញៀន ដើម្បីអនុវត្តលើការងារសន្តិសុខ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនក្រុងស្រុក និងពង្រឹងសមត្ថកិច្ចទទួលខុសត្រូវតាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារតំបន់ព្រំដែន និងបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាទៀងទាត់តាមបណ្តាស្រុកជាប់ព្រំដែន ដើម្បីបង្ការបង្ក្រាបការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាការទប់ស្កាត់ការនាំចូលសារធាតុគីមីផ្សំផលិតជាគ្រឿងញៀន រួមទាំងយន្តការសហប្រតិបត្តការជាមួយភាគីថៃ និងភ្នាក់ងារអង្គការសហប្រជាជាតិផងដែរ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?