Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា រៀបចំបង្កើតសហគមន៍បម្រើសេវាឱ្យអ្នកទេសចរអាចជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក

បានផុស

នៅ

នា​រសៀល​ថ្ងៃ​ទី​៣០​ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប បាន​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​ជាតិ​អប្សរា បាន​នឹង​កំពុង​រៀបចំ​សហគមន៍​សាមគ្គី​មួយ ដើម្បី​​ឱ្យ​បម្រើ​សេវា​ដល់​អ្នក​ទេសចរ​ជិះ​ទូក​លេង​​កម្សាន្ត​​នៅ​បារាយណ៍​ជយតដាក (បារាយណ៍​ខាង​ជើង ឬ​បារាយណ៍​នាគព័ន្ធ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក ទេស សុធី អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌ បាន​គូស​បញ្ជាក់​ថា គោលបំណង​នៃ​ការ​បង្កើត​សហគមន៍​នេះ គឺ​រៀប​ចំ​ឡើង​ដើម្បី​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​បារាយណ៍ជយតាដាក​ផង ដើម្បី​បង្កើត​ការងារ​ក្នុង​សហគមន៍​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិភ្លង់ និង​ភូមិលាងដៃរបស់ឃុំលាងដៃ មួយ​ចំណែក​ទៀត​ផង​ដែរ​។

ជាក់ស្តែង អាជ្ញាធរជាតិ​អប្សរា នឹង​រៀប​ចំ​ជា​វង់ទស្សនា​ជិះទូក​មើល​សត្វព្រៃ និង​សត្វស្លាប​ដ៏​កម្រ​ផ្សេងៗ ព្រមទាំង​អាច​ផ្តិត​យក​រូបភាពដ៏ស្រស់ត្រកាល ហើយ​អ្វីដែលពិសេសនោះ គឺទេសភាពថ្ងៃរៀបលិច។

អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ បាន​បន្ត​ថា «អាជ្ញាធរជាតិអប្សរា បាន​រៀបចំ​គម្រោង​បង្កើត​សហគមន៍​បម្រើ​សេវាទេសចរ​ជិះទូកកម្សាន្ត​នៅបារាយណ៍ជយតាដាក​ តាំង​តែ​ពី​ឆ្នាំ២០១៧ មក​ម្ល៉េះ​ ក៏ប៉ុន្តែ គម្រោង​នេះ បាន​ខកខាន​ដោយ​សារតែជំងឺកូវីដរាតត្បាត»។

យ៉ាង​ណា​មិញ នៅ​ដើម​ឆ្នាំ២០២២ អាជ្ញាធរជាតិ​អប្សរា​ ក៏​បាន​ផ្តួចផ្តើម​រៀប​ចំគម្រោង​ដំណើរ​ការ​ទស្សនាចរ នៅ​បារាយណ៍​ជយតាដាក​នោះ​ឡើង​វិញ ដោយ​មាន​ការគាំទ្រពីស្ថាប័នGIZ និង​អង្គការយូណេស្កូ។ បារាយណ៍​ជយតាដាក រួម​ទាំង​ប្រាសាទ​ព្រះខ័ន សាង​ឡើង​ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅ​ពេល​ទេសចរ​បាន​ជិះទូកនៅ​ក្នុងបារាយណ៍ហាក់​បីដូចជា​នាំអារម្មណ៍បានទៅកាន់អតីតកាលដ៏រុងរឿងនាសម័យអង្គរ និង​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពីទីតាំងផ្សេងៗ។

ហេតុ​ដូច​នេះ ក្រោយ​គម្រោង​នេះ​លេច​ចេញ​ជា​រូបរាង​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ​អាច​ចូលរួម​ជិះទូកកម្សាន្ត​នៅបារាយណ៍​ជយតាដាក ដែល​ជាផលិតផល​ទេសចរណ៍មួយថ្មី ដែលនឹងផ្តល់បទពិសោធល្អ ជា​មួយបរិយាកាស​ខ្យល់បរិសុទ្ធ វារីជាតិ សម្បូរបែប សត្វព្រៃផ្សេងៗ ប្រាសាទនៅកណ្ដាលបារាយណ៍ អមដោយទេសភាពវប្បធម៌ សេវាកម្មល្អ សុវត្ថិភាពផ្តល់ឱ្យទេសចរមិនខកបំណងនោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៨ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម