ព័ត៌មានជាតិ
កម្ពុជា មានសាលារៀនគ្រប់កម្រិតសិក្សាជិត ២ ម៉ឺនសាលា នៅទូទាំងប្រទេស
បច្ចុប្បន្ន កម្ពុជា មានសាលារៀនគ្រប់កម្រិតសិក្សាប្រមាណជិត ២ ម៉ឺនសាលា នៅទូទាំងប្រទេស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ ក៏ដូចជាកសាងធនធានមនុស្សឱ្យកាន់តែប្រសើរថែមទៀត។

លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ នៅថ្ងៃទី ៣០ ឧសភា នេះថា សាលារៀនគ្រប់កម្រិតសិក្សាបានកើនឡើងគួរឱ្យកត់សម្គាល់ គ្រប់គោលដៅ ឆ្លើយតបបាននឹងគោលនយោបាយ បង្ខិតសាលារៀនឱ្យទៅជិតលំនៅឋានរបស់ប្រជាជន។
ការកើនឡើងនេះតាមរយៈអន្តរាគមន៍មួយចំនួន ដូចជាយុទ្ធនាការប្រមូលកុមារដល់វ័យសិក្សា ការសាងសង់អគារសិក្សា ការផ្តល់គ្រូបង្រៀន ការផ្តល់ថវិកា ដំណើរការសាលារៀន ការផ្តល់អាហារូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រ ដែលបានបង្កឱកាសឱ្យសិស្ស និងនិស្សិត មានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការអប់រំនៅគ្រប់កម្រិត។

លោកបានលើកឡើងរបាយការណ៍មកបញ្ជាក់ថា ឆ្នាំសិក្សា ២០២៣-២០២៤ សាលារៀនចំណេះ ទូទៅ និងមត្តេយ្យសិក្សាមាន ១៩ ៣៤១ កើន ៥១១ ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣ ក្នុងនោះសាលាមត្តេយ្យសិក្សាគ្រប់រូបភាព ៨ ៨៩១ សាលា/កន្លែង (សាធារណៈ ៤ ៦៩៤ សហគមន៍ ៣ ២៩០ និងឯកជន ៩០៧) សាលាបឋមសិក្សា ៨ ២៥២ (ឯកជន ៨៥៤) អនុវិទ្យាល័យ ១ ៣៤១ (ឯកជន ៩៩) និងវិទ្យាល័យ ៨៩៧ (ឯកជន ៣១៦ វិទ្យាល័យធនធាន ៦៧ និងវិទ្យាល័យអប់រំពិសេស ៦)។
ចំណែកគ្រឹះស្ថានឧត្ដមសិក្សាទូទាំងប្រទេសមាន ១៨៩ (កើន ៥៧) ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៧៩ (កើន ៣១) និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ១១០ (កើន ២៦) ដែលមានទីតាំងស្ថិតនៅ ២៥ ខេត្ត និងរាជធានី។ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ស្ថាប័ន ១៧។ គ្រឹះស្ថានឧត្តមសិក្សាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា មាន ៩០ (កើន ៦) និងមានទីតាំងស្ថិតនៅ ២១ ខេត្ត រាជធានី ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ១៧ (កើន ៤) គ្រឹះស្ថានឧត្តមសិក្សាឯកជន ៧៣ (កើន ២) និងមានសាខា ៤០។ គ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥១ (កើន ២) ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សា សាធារណៈ ១០ និងឯកជន ៤១។ គ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាលថ្នាក់បណ្ឌិត ២៥ (ថេរ) ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៧ និងឯកជន ១៨។

លោកបានបន្តទៀតថា ក្នុងនោះមានកុមារតូចទទួលបានសេវាអប់រំគ្រប់រូបភាព ៤០០ ៩៥៩ នាក់ (កើន ១៣ ៦៨០ នាក់ ស្មើ ៣,៥៣ ភាគរយ) ស្រី ២០១ ២៩០ នាក់ (កើន ៧ ២១៨ នាក់ ស្មើ ៣,៧១ ភាគរយ) ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។ កុមារអាយុ ៥ ឆ្នាំ មាន ២១៨ ៩៥០ នាក់ (កើន ៥ ១១៦ នាក់ ស្មើ ២,៣៩ ភាគរយ) ស្រី ១០៨ ២៣៤ នាក់ (កើន ២ ៦៩៨ នាក់ ស្មើ ២,៥៥ ភាគរយ) នៅឆ្នាំសិក្សា ២០២២-២០២៣។ សិស្សបឋមសិក្សាមាន ២ ២៦៥ ៧៨៣ នាក់ (កើន ៦៥ ៧៦២ នាក់ ស្មើ ២,៩៨ ភាគរយ) ស្រី ១ ០៨៦ ៨៩២ នាក់ (កើន ៣០ ៣០៣ នាក់ ស្មើ ២,៨៦ ភាគរយ) ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។ ការចូលរៀននៅបឋមសិក្សាសម្រេចបានអត្រាពិត នៃការសិក្សា ៩៩,៦ ភាគរយ កើន ៣,៩ ភាគរយ ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។
សិស្សមធ្យមសិក្សាបឋមភូមិមាន ៧១១ ១១៣ នាក់ (កើន ១៦ ៩៥២ នាក់ ស្មើ ២,៤៤ ភាគរយ) ស្រី ៣៧៨ ២៤៧ នាក់ (កើន ១៥ ៥៩២ នាក់ ស្មើ ៤,៤៩ ភាគរយ) ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។ ការចូលរៀននៅមធ្យមសិក្សាបឋមភូមិសម្រេចបានអត្រារួម នៃការសិក្សា ៦៥,៥ ភាគរយ (កើន ០,៧ ភាគរយ) ស្រី ៦៩,៩ ភាគរយ (កើន ០,៥ ភាគរយ) ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។ សិស្សមធ្យមសិក្សាទុតិយភូមិមាន ៤៣០ ៧៩២ នាក់ (កើន ២៩ ១៨៧ នាក់ ស្មើ ៧,២៦ ភាគរយ) ស្រី ២៣៧ ២៩៨ នាក់ (កើន ១៨ ៧៨២ នាក់ ស្មើ ៨,៥៦ ភាគរយ) ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។ ការចូលរៀននៅមធ្យមសិក្សាទុតិយភូមិសម្រេចបានអត្រារួម នៃការសិក្សា ៤៦,៧ ភាគរយ (កើន ២,៥ ភាគរយ) ស្រី ៥២,៨ ភាគរយ(កើន ៣,៦ ភាគរយ) ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។

លោក កាន់ ពុទ្ធី បានបញ្ជាក់ថា ការមានសាលាមតេ្តយ្យ និងសាលាបឋមសិក្សាទាំងរដ្ឋ និងឯកជនកាន់តែច្រើន នឹងជួយលើកកម្ពស់ដល់ការសិក្សារបស់កុមារតូចកាន់តែប្រសើរ ព្រោះថាការរៀននៅមត្តេយ្យជួយគាំទ្រដល់គុណភាពអប់រំ ដោយជួយផ្សព្វផ្សាយដល់ឪពុកម្ដាយឱ្យបញ្ជូនកូនតាមពេលកំណត់ពីអាយុ ៣ ដល់ ៥ ឆ្នាំ បង្រៀនឱ្យចេះថែទាំកូនឱ្យបានល្អ ដើម្បីឱ្យពួកគាត់បានយល់ដឹងពីសារៈសំខាន់ នៃការរៀនសូត្រ។ ចំណែកកុមារ ក៏ទទួលបានផលពីការទៅរៀនថ្នាក់មត្តេយ្យសិក្សាបានយល់ដឹងពីអនាម័យ ការស្អាត និងបណ្ដុះនូវបំណិនផ្សេងៗ និងការជួយគាំទ្រទាំងរាងកាយ ឥរិយាបថ និងសតិបញ្ញា មានភាពអង់អាចក្លាហាន និងទទួលបានចំណេះដឹងផ្នែករៀនដូចជាគិតលេខ ចេះគិត សីលធម៌វប្បធម៌ ចេះទំនាក់ទំនងជាមួយក្មេងផ្សេងៗ ទៀត៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?