Connect with us

ព័ត៌មានជាតិ

ទូតអង់គ្លេស៖ រាជរដ្ឋាភិបាលថ្មីរបស់សម្ដេច ហ៊ុន ម៉ាណែត មានសកម្មភាពមមាញឹក ពិសេសការជំរុញពាណិជ្ជកម្ម

បានផុស

នៅ

រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺមានថាមពលខ្លាំង និងមានសកម្មភាពមមាញឹកដែលផ្ដោតសំខាន់លើការជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ។ នេះជាការកត់សម្គាល់របស់លោកឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាចំពោះការដឹកនាំរបស់សម្ដេចធិបតី ក្នុងរយៈពេលប្រមាណ៩ខែមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឯកអគ្គរាជទូតអង់គ្លេស ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាច្រើនរវាងអង់គ្លេសជាមួយកម្ពុជា ហើយលោក បានប្រកាសពីការគាំទ្រចំពោះរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្ដេចធិបតី ហើយបានសន្យាថា អង់គ្លេសនឹងជួយឱ្យរាជរដ្ឋាភិបាលបន្តវេននេះ មានស្ថិរភាព សន្តិសុខ និងសន្តិភាព ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ការលើកឡើងខាងលើរបស់លោកឯកអគ្គរាជទូតអង់គ្លេស បានធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅចំពោះមុខសម្ដេចតេជោ លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានសម្ដែងក្ដីរីករាយដែលមើលឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងជាបន្តបន្ទាប់ និងមានការបង្កើតវេទិកាវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីអង់គ្លេសមកកម្ពុជា។

ឆ្លើយតបនឹងការលើកឡើងរបស់ទូតអង់គ្លេស សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរាជទូតអង់គ្លេស ដែលបានលើកពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្ដេច ក៏រីករាយដែលអង់គ្លេស បានសម្រេចតាមបំណងរបស់សម្ដេច ដោយបានបើកសាកលវិទ្យាល័យអង់គ្លេសមួយនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានបង្ហាញការកត់សម្គាល់មួយទៀត គឺការបង្កើតឧទ្យានឧស្សាហកម្មបៃតង ដែលកន្លងមកមានការវិនិយោគដោយកូរ៉េ និងជប៉ុន តែឥឡូវនេះ គឺនឹងមានការវិនិយោគដោយចក្រភពអង់គ្លេសបន្ថែមទៀតក្នុងការវិនិយោគឧស្សាហកម្មបៃតងនេះ ។

ទាក់ទងនឹងវេទិកាវិនិយោគកម្ពុជា-អង់គ្លេស សម្ដេចតេជោ បានលើកឡើងថា ថ្នាក់ដឹកនាំអង់គ្លេសបានប្រាប់សម្ដេច ថា ទោះបីអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយ ក៏ប៉ុន្តែគោលនយោបាយរបស់អង់គ្លេសចំពោះកម្ពុជា គឺមិនមានការប្រែប្រួលនោះទេ។ ជាមួយគ្នានេះ សម្ដេចតេជោ បានលើកទឹកចិត្តឱ្យលោកឯកអគ្គរាជទូតបន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត លើវិស័យពាណិជ្ជកម្ម និងការវិនិយោគនេះ ដើម្បីជំរុញទំហំពាណិជ្ជកម្មឱ្យមានការកើតឡើង។

សម្ដេចតេជោ ថា ការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះថា រាជរដ្ឋាភិបាលថ្មី គឺសុទ្ធតែជាកម្លាំងវ័យក្មេង ហើយសុទ្ធសឹងជាធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម