Connect with us

ព័ត៌មានជាតិ

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Jyotsana Varma នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ប្រចាំ​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​រដ្ឋមន្ត្រី បានបង្ហាញ​ពី​ទស្សនៈវិស័យ​នៃ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​យុវជន​ក្រុម​គោលដៅ​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​១.៥​លាន​នាក់​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​បានដាក់​ចេញ​ជា​គោលនយោបាយ​តាំងពីដើម​អាណត្តិ​។

​បន្ថែម​ពីនេះ​ លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ពី​វឌ្ឍនភាព​ស្តីពី​ការបណ្តុះបណ្តាល​ជំនាញ​ដែល​ក្រសួង​បាន​បណ្តុះ​បណ្ត​ល​ដើម្បី​ធ្វើឱ្យ​កម្ពុ​ជាមាន​កម្លាំង​ពលកម្ម​ដែល​ពឹង​ផ្អែកលើ​ជំនាញ​ក្នុង​គោលបំណង​ធានាបាន​នូវ​ការប្រកួតប្រជែង និង​ទាក់ទាញ​វិនិយោគិន រួមទាំង​ការបង្កើន​ផលិតភាព​ការងារ​ខ្ពស់ជាង​មុន​បន្ថែមទៀត​។

​ទន្ទឹមនឹងនេះ លោកស្រី នាយិកា​ADB​ប្រចាំ​កម្ពុជា បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព​ដែល​ក្រសួង​ការងារ​បាន​ប្រឹងប្រែង​ដើម្បី​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ និង​យុវជន​ដែលជា​កម្លាំង​ពលកម្ម​ដ៏​សកម្ម​។

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី​ដែលជា​ដៃគូរ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​លើ​ការអភិវឌ្ឍ​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ខណៈដែល​កម្ពុ​ជាទ​ទួលបាន​ជំនួយ​ពី​ADB តាំងពី​ឆ្នាំ​១៩៩៤ រហូតដល់​បច្ចុប្បន្ន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹងវិស័យការពារជាតិ និងសន្តិសុខនិងវិស័យអាទិភាពជាមួយកម្ពុជាឱ្យខ្លាំងថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

ជប៉ុនផ្តល់ជំនួយជាង២០ម៉ឺនដុល្លារ ដល់រដ្ឋបាលរាជធានី ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ

សេដ្ឋកិច្ច៣ ម៉ោង មុន

សមាគមលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ចង់ចូលរួមវិនិយោគដាំដើមអាកាស្យា និងស្វាយចន្ទីនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

បញ្ហាតាមព្រំដែន ជាប្រធានបទដែលប្រមុខការទូតកម្ពុជា ជជែកជាមួយទូតថ្មីវៀតណាម

នយោបាយ៣ ម៉ោង មុន

ពលរដ្ឋខ្មែរនៅជប៉ុនប្រកាសប្រឆាំងនឹងគម្រោងបាតុកម្មរបស់ក្រុមជ្រុលនិយម

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍១១ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម៧ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ មាន​៤ប្រទេស​ដែល​ជំទាស់​សមាជិកភាព​ណាតូ​របស់​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រីបាឡែនជាង១៥០ក្បាលបានជាប់គាំង​​រដូករណែល​​​នៅ​ឆ្នេ​រសមុទ្រ​​អូស្រ្តាលី

Sokha Hotels

ព័ត៌មានពេញនិយម