ព័ត៌មានជាតិ
កសិករដាំល្ងនៅស្រុកភ្នំព្រឹក ត្អូញត្អែរពីរឿងល្ងខូចដោយសារអាកាសធាតុក្តៅខ្លាំង
នៅក្នុងខែឧសភានេះ ភាគច្រើនទៅលើកសិករដែលប្រកបមុខរបរដាំល្ង គឺកំពុងមមាញឹកក្នុងការចុះប្រមូលផលដើម្បីយក មកហាលសម្ងួត និងបោកយកគ្រាប់ដើម្បីលក់ទៅឲ្យឈ្មួញ។

អ្នកស្រី ឈឿន ចិន្ដា អាយុ៥៥ឆ្នាំ បច្ចុប្បន្នជាប្រជាកសិកររស់នៅក្នុងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរៀបរាប់ថា នៅរៀងរាល់ឆ្នាំគឺអ្នកស្រីបានប្រកបមុខរបរដាំល្ង ស ដោយឡែកអ្នកភូមិដទៃទៀតបើគេមានពូជល្ងខ្មៅ គេក៏ដាំពូជរបស់គេនោះទៅ។ នៅលើផ្ទៃដីទំហំ ១៥ ហិកតា ដែលអ្នកស្រី និងកូនៗនាំគ្នាប្រកបមុខរបរដាំល្ង ស នេះ គឺពុំដែលខូចខាតឡើយ ដោយសារតែអាកាសធាតុអំណោយផល ដូច្នេះហើយគឺនៅរៀងរាល់ឆ្នាំការលក់ចេញល្ងនេះអាចទ្រទ្រង់ជីវភាពគ្រួសាររបស់អ្នកស្រីបានមួយកម្រិតយ៉ាងខ្ពស់។
អ្នកស្រីបានបន្តថា នៅលើផ្ទៃដីមួយហិចតានៅពេលដែលល្ងឲ្យផលបានល្អ គឺអាចបោកបានគ្រាប់ពី ១១ ការ៉ុង ទៅ ១២ ការ៉ុង ហើយក្នុងមួយការ៉ុងគ្រាប់ល្ង សនេះ គឺមានទម្ងន់ចន្លោះពី ១១០ ទៅ ១២០ គីឡូក្រាម ដោយកន្លងមកការដាំដុះដើមល្ងមិនមានការខូចខាតដូច្នេះហើយតម្លៃល្ង សក្នុងមួយគីឡូក្រាម ៧.៦០០ រៀល ដូច្នេះក្នុងមួយឆ្នាំអ្នកស្រីអាចរកចំណូលទាំងដើមទាំងចុងរាប់លានរៀល។

អ្នកស្រីបន្ថែមថា ការប្រកបមុខរបរដាំល្ងនេះ គឺមានការចំណាយច្រើនទៅលើប្រាក់ឈ្នួលដូចជាការភ្ជួរ រាស់ ច្រូត និងបោកយកគ្រាប់ រីឯការច្រូតល្ងមិនដូចការច្រូតស្រូវដោយប្រើម៉ាស៊ីនបានឡើយ គឺត្រូវជួលអ្នកភូមិចុះច្រូតដោយប្រើកណ្ដៀវ និងចងជាចូម ដោយក្នុងមួយចូមដើមល្ង មាន ៤ បាច់ ក្នុងមួយបាច់ស្មើនឹងមួយក្តាប់ធំ ដោយឡែកប្រាក់ឈ្នួលថ្លៃកម្លាំងពលកម្មគឺគិតទៅលើចូម ក្នុងមួយចូម ៣០០ រៀល ហើយសម្រាប់ការបោកគឺគេមានម៉ាស៊ីនក្តោបយ៉ាងជិតដោយសារតែគ្រាប់ល្ងមានទំហំតូចៗចៀសវាងការខ្ចាយរាយប៉ាយទៅលើដីវានាំឲ្យមានការខាតបង់។

សម្រាប់ឆ្នាំនេះអ្នកស្រីបានត្អូញត្អែរយ៉ាងខ្លាំងដោយសារតែអាកាសធាតុឡើងកម្ដៅខ្លាំងពេកធ្វើឲ្យការព្រួសគ្រាប់ល្ង ហើយវាមិនដុះទាល់តែសោះ ឆ្នាំនេះការបង្ករបង្កើនផលលើផ្ទៃដី ១៥ ហិកតា គឺអ្នកស្រីអាចប្រមូលផលបានត្រឹមតែ ៣ ហិកតាកន្លះតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទីផ្សារល្ង ស គឺមិនធ្លាក់តម្លៃនោះឡើយ ដោយល្ងដែលអ្នកស្រីប្រមូលផលយកមកហាលឱ្យស្ងួតដើម្បីបោកយកគ្រាប់នោះ គឺមានឈ្មួញមកកក់លុយមុនបាត់ទៅហើយដោយឱ្យក្នុងតម្លៃមួយគីឡូក្រាម ៩.០០០ រៀល ដល់ឆ្នាំនេះហាងឆេងបានខ្ពស់ជាងឆ្នាំកន្លងមក នេះដោយសារតែល្ងមានការខូចខាតច្រើនទើបតម្លៃបានខ្ពស់បែបនេះ។ ដោយឡែកសម្រាប់ល្ងខ្មៅគឺមានតម្លៃទាបជាងល្ង ស តែទោះជាយ៉ាងណាក៏អ្នកស្រីនៅតែព្យាយាមដាំដុះដំណាំប្រភេទនេះបន្តទៅទៀតដោយមិនមានការរារថយឡើយ ព្រោះនៅកម្ពុជាយើងល្ងមានហាងឆេង និងមានទីផ្សារល្អ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?