Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរស់នៅសង្កាត់កាចាញ ទទួលបានផ្លូវបេតុងអាមេប្រវែង៤០០ម៉ែត្រ ពីគម្រោងមូលនិធិឃុំ សង្កាត់ ២០២៤

បានផុស

នៅ

ប្រជាពលរដ្ឋនៅក្នុងសង្កាត់កាចាញ ខេត្តរតនគិរី ទទួលបានផ្លូវបេតុងអាមេពីគម្រោងមួលនិធិ ឃុំ សង្កាត់ ឆ្នាំ២០២៤ ដោយទទឹងរង់ចាំជាយូរមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទុន ពៅ ចៅសង្កាត់កាចាញ និងលោក យន់ វិបុល មន្ត្រីសាលាខេត្ត កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញបើកឲ្យមានការដេញថ្លៃពីគម្រោងសាងសង់ផ្លូវបេតុងអាមេ មានប្រវែង៤០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់០.១២សង់ទីម៉ែត្រ។

ក្នុងពិធីចួលរួមដេញថ្លៃខាងលើនេះ មានសមាជិកក្រុមប្រឹក្សាសង្កាត់កាចាញ លោកមេភូមិ២ លោកអនុប្រធានភូមិ២ និងតំណាងក្រុមហ៊ុនទាំង៣ផងដែរ។

លោក ទុន ពៅ បានឲ្យដឹងថា គម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២៤ តម្លៃប៉ាន់ស្មាន ២៣៤,៨៩៦,០៩៨រៀល មានក្រុមហ៊ុនចំនួន៣ ដែលចូលរួមដេញថ្លៃ រួមមាន ទី១-ក្រុមហ៊ុនពង្សការវិវឌ្ឍ ខនស្ត្រាក់សិន ដេញថ្លៃចំនួន ១៣៤,៤០០,០០០រៀល។​ ទី២- ក្រុមហ៊ុន ផាត សុខហ៊ាង ឯ.ក ដេញថ្លៃ ចំនួន១១៧,០០០,០០០រៀល។ និងទី៣-ក្រុមហ៊ុន សូចរិយា ដេញថ្លៃចំនួន១៥៤,៨០០,០០០រៀល។

លោក​ ទុន ពៅ បានបន្តថា ក្នុងចំណោមក្រុមហ៊ុនទាំង៣នេះ ដែលចូលរួមដេញថ្លៃបើកសំបុត្រដេញថ្លៃទាបជាងគេបំផុត គឺក្រុមហ៊ុន ផាត សុខហ៊ាងឯ.ក ក្នុងតម្លៃ១១៧,០០០,០០០រៀល ដូច្នេះដេញថ្លៃបានទៅលើក្រុមហ៊ុន ផាត សុខហ៊ាង ឯ.ក ដោយតម្លៃទាបជាងគេបំផុត។ លោកថា សំណើដេញថ្លៃដែលឈ្នះ គឺជាសំណើដេញថ្លៃ ដែលមានសុពលភាព និងបានដាក់តម្លៃទាបជាងគេបំផុត។

អ្នកដេញថ្លៃ ដែលឈ្នះមានកាតព្វកិច្ចទទួលយកកិច្ចសន្យា ក្នុងករណីមិនទទួលយកកិច្ចសន្យា អ្នកដេញថ្លៃឈ្នះនោះ នឹងមិនត្រូវបានអនុញ្ញាតឲ្យដាក់សំណើដេញថ្លៃគម្រោងឃុំ/សង្កាត់ទៀតឡើយ ហើយប្រាក់កក់ធានាដេញថ្លៃ នឹងត្រូវបានរឹបអូសផ្ទេរបង្វែបង់ចូលថវិការដ្ឋ ដោយបង់ជាចំណូលថវិការដ្ឋបាលឃុំ/សង្កាត់។

អ្នកដេញថ្លៃឈ្នះ ដែលត្រូវចុះកិច្ចសន្យាជាមួយឃុំ/សង្កាត់ ដើម្បីអនុវត្តកិច្ចសន្យា ត្រូវតម្កល់ប្រាក់កក់ធានាអនុវត្តចំនួន១០% នៃតម្លៃកិច្ចសន្យា នៅធានាគារពាណិជ្ជ ដែលបានកំណត់នៅក្នុងសេចក្តីជូនដំណឹងស្តីពី ការសម្រេចផ្តល់កិច្ចសន្យា ក្នុងទម្រង់ជា (លិខិតធានាប្រាក់កក់ធានាការអនុវត្ត) សម្រាប់កិច្ចសន្យានីមួយៗ។ អ្នកទទួលការត្រូវនាំយកមកជាមួយនូវលិខិតធានាប្រាក់កក់ ធានាការអនុវត្តច្បាប់ដើម ចំនួន១ច្បាប់ និងច្បាប់ថតចម្លងចំនួន១ច្បាប់ នៅពេលប្រជុំចុះហត្ថលេខា លើកិច្ចសន្យាជាមួយឃុំ/សង្កាត់។

ទន្ទឹមនឹងនេះ សូមឲ្យអ្នកទទួលការសាងសង់ឲ្យមានគុណភាព ចំពោះកិច្ចសន្យាសំណង់ អ្នកទទួលការមានកាតព្វកិច្ច ថែទាំលទ្ធផលកិច្ចសន្យា ក្នុងរយៈពេល៦ខែ បន្ទាប់ពីការសាងសង់ បើមិនដូច្នេះទេថវិកា១០% សម្រាប់ការទូទាត់ចុងក្រោយ នឹងមិនត្រូវបានទូទាត់ឡើយ។

ជាចុងបញ្ចប់ គណៈកម្មការលទ្ធកម្ម ដែលត្រូវធ្វើការប្រកាសបើកការដេញថ្លៃ និងក្រុមហ៊ុនដែលទទួលការស្ថាបនាផ្លូវបេតុងអាមេខាងលើ បានទទួលយកលទ្ធផលប្រកបដោយសេចក្តីសប្បាយរីករាយ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម