Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បំភ្លឺថា រាជរដ្ឋាភិបាល បានគិតគូរ ផ្គត់ផ្គង់ និងលើកទឹកចិត្តដល់សិស្ស-និស្សិតនគរបាល​យ៉ាងសមស្របបំផុត

បានផុស

នៅ

តបនឹងការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងការទិញ-លក់ឯកសណ្ឋាន និងសម្ភាររបស់សិស្សនិស្សិតនគរបាលជាតិ ក្រសួងមហាផ្ទៃ បានចេញមកបំភ្លឺ និងអះអាងថា រាជរដ្ឋាភិបាលបានគិតគូរ ផ្គត់ផ្គង់ និងលើកទឹកចិត្តដល់សិស្ស-និស្សិតនគរបាល​យ៉ាងសមស្របបំផុត តាមគោលការណ៍កំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបំភ្លឺរបស់ក្រសួងមហាផ្ទៃដូច្នេះ បន្ទាប់ពីក្រសួងបានសង្កេតឃើញថា មួយរយៈពេលកន្លងមកនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហោះផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការទិញ-លក់ឯកសណ្ឋាន ឯកសារសិក្សា និងសម្ភារៈហ្វឹកហាត់របស់និស្សិត និងសិស្សនគរបាល ដែលធ្វើឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ជាពិសេសគឺប៉ះពាល់ដល់កិត្តិយសរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។

ជុំវិញការផ្សព្វផ្សាយនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ តាមសេចក្ដីបំភ្លឺរបស់ខ្លួន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា និស្សិត-សិស្សនគរបាល ដែលបានប្រឡងជាប់ដោយចំណេះជំនាញ និងសមត្ថភាព មានកាតព្វកិច្ចត្រូវចូលសិក្សាហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា រយៈពេល៤ឆ្នាំ សម្រាប់ និស្សិតនគរបាល និងនៅតាមសាលានគរបាលជាតិភូមិភាគនានា រយៈពេល៤ខែ សម្រាប់សិស្សនគរបាល មុននឹងចេញទៅបម្រើការងារនៅតាមបណ្តាអង្គភាពនគរបាលនានា។

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលសិក្សា ក្រសួងមហាផ្ទៃបានលើកទឹកចិត្ត និងឧបត្ថម្ភអ្នកសិក្សា តាមរយៈការផ្តល់ជូនកន្លែងស្នាក់នៅ និងរបបអាហារប្រចាំថ្ងៃ។ តាមគោលការណ៍ច្បាប់ និស្សិត និងសិស្សនគរបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នឹងត្រូវតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា បំពាក់ឋានន្តរស័ក្តិ ផ្គត់ផ្គង់ឯកសណ្ឋាននគរបាល និងរបបឧបត្ថម្ភផ្សេងៗតាមគោលការណ៍កំណត់។

សេចក្ដីបំភ្លឺដដែល បានបញ្ជាក់ដែរថា ដើម្បីលើកកម្ពស់តម្លៃនិស្សិត និងសិស្សនគរបាល លើកកម្ពស់គុណភាពសិក្សាឱ្យមានលក្ខណៈឯកភាពគ្នា ក្រសួងមហាផ្ទៃ បានចេញប្រកាសលេខមួយ ដោយកំណត់ឱ្យនិស្សិត និងសិស្សនគរបាល ត្រូវស្លៀកពាក់ឯកសណ្ឋានដូចៗគ្នា រួមមាន ឯកសណ្ឋានសិក្សា ឯកសណ្ឋានហ្វឹកហាត់ ព្រមទាំងសម្ភារៈគាំទ្រការហ្វឹកហាត់ផ្ទាល់ខ្លួន ស្របតាមបច្ចេកទេសនៃជំនាញនគរបាល ដោយសម្លៀកបំពាក់ និងសម្ភារៈទាំងនេះ អ្នកសិក្សាត្រូវចូលរួមដោះស្រាយដោយខ្លួនឯង ស្របតាមគំរូដែលបានកំណត់។ ក្នុងករណីនេះ អ្នកនាំពាក្យ សង្កត់ធ្ងន់ថា នៅតាមបណ្តាប្រទេសមួយចំនួនក្នុងពេលបច្ចុប្បន្ន អ្នកសិក្សាត្រូវទទួលបន្ទុកដោះស្រាយដោយខ្លួនឯងដូចគ្នាផងដែរ។ ចំពោះឯកសារសិក្សា ជាទូទៅមិនថា នៅកម្ពុជា ឬបណ្តាប្រទេសផ្សេងៗ អ្នកសិក្សាជាអ្នកទទួលបន្ទុកដោយខ្លួនឯង។

ជារួម ក្រសួងមហាផ្ទៃ បានអះអាងថា រាជរដ្ឋាភិបាល តែងបានគិតគូរ ផ្គត់ផ្គង់ និងលើកទឹកចិត្តដល់និស្សិត និងសិស្សនគរបាលយ៉ាងសមស្រប។ លើសពីនេះ បន្ទាប់ពីនិស្សិត និងសិស្សនគរបាល បញ្ចប់ការសិក្សាដោយជោគជ័យ នឹងត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ហើយរាជរដ្ឋាភិបាល ក៏នឹងបន្តផ្គត់ផ្គង់ប្រាក់បៀវត្សរ៍ របបឧបត្ថម្ភ និងអត្ថប្រយោជន៍នានាជាច្រើនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម