ព័ត៌មានជាតិ
ប្រុងសម្លាប់កូនស្រីអាយុ៣ខែ រួចផ្តាច់ជីវិតខ្លួនឯង តែត្រូវបងថ្លៃមកជួយទាន់
ស្ត្រីវ័យសាមសិបផ្លាយឆ្នាំម្នាក់ ត្រូវបានបងប្រុសបង្កើតជួយទាន់ពេលវេលា រួមជាមួយនឹងកូនស្រីអាយុ៣ខែម្នាក់ផង បន្ទាប់ពីនាងបានឡើងទៅបម្រុងនឹង ចង.ក នៅក្នុងបន្ទប់ទឹក ហើយបានដាក់កូនតូច ដែលមិនទាន់ដឹងអីទៅក្នុងអាងទឹក ក្នុងគោលបំណងឲ្យស្លាប់ទៅជាមួយគ្នា។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០០និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្រុមទី១ ភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដោយស្ត្រីរងគ្រោះមានឈ្មោះ ប៉ាវ សឿន (ហៅ ពៅ) អាយុ៣៦ឆ្នាំ រួមនិងកូនតូចឈ្មោះ ហ៊ុន ស្រីតី ភេទស្រី អាយុ៣ខែ។
បើតាមការលើកឡើងពីបងប្រុសបង្កើតបាននិយាយថា នៅពេលកើតហេតុ គឺដូចជាចៃដន្យបំផុត ដោយសារតែលោក បានឮសំឡេងឆ្កែព្រូសខ្លាំង ទើបធ្វើឲ្យលោកភ្ញាក់ ក៏បានចុចពិលរកមើលក្រែងមានចោរចូលលួចផ្លែទុរេន នៅខាងក្រោយផ្ទះ ហើយក៏បានបង្វិលពិលមកដល់បន្ទប់ទឹកក៏បានឃើញប្អូនស្រីបម្រុងចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកនោះ ទើបខ្លួនក៏បានរត់ទៅជួយ ហើយក៏ឃើញក្មួយស្រី ដែលទើបតែមានអាយុ៣ខែ នៅក្នុងទឹកអាង ទើបខ្លួនក៏បានជួយលើកចេញតែម្តងជាសំណាងល្អក្មេងស្រីដ៏តូចគ្រាន់តែឈ្លក់ទឹកតែមិនស្លាប់។
រហូតទល់ភ្លឺ និងមួយព្រឹកទៀត ដោយសារតែសមត្ថកិច្ចសួរនាំរកមូលហេតុ តែស្ត្រីរូបនេះមិនព្រមនិយាយប្រាប់ទាល់តែសោះ ទើបឲ្យក្រុមការងារកិច្ចការនារីឃុំ មកជួយសួររកមូលហេតុ ក៏នៅតែគ្មានប្រយោជន៍ដដែល។ គួរបញ្ជាក់ដែរថា នៅយប់នោះប្តីរបស់ស្ត្រីរងគ្រោះទៅដេកនៅឯចម្ការ ទើបនាងមានឱកាសធ្វើអត្តឃាតបែបនេះ តែមិនសម្រេចទាំងម្តាយទាំងកូនតូច៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ កម្លាំងអាវុធហត្ថចុះបង្ក្រាបនិងរឹបអូសឈើប្រណិត១២៧ដុំ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច