ព័ត៌មានជាតិ
ស្រ្ត័របីរីនៅភ្នំបូកគោ អាចលក់មួយគីឡូបានជាង ២៥ ដុល្លារ
ស្រ្ត័របីរីដែលជាដំណាំត្រូវការអាកាសធាតុត្រជាក់ត្រូវបានដាំដុះនៅលើផ្ទៃដីជាង ១ ហិកតា នៅលើកំពូលភ្នំបូកគោ។ ផ្លែឈើលោកខាងលិចនេះមានវិតាមីនសេខ្ពស់ ជំនួយដល់សុខភាព ហើយមានតម្រូវការខ្ពស់នៅលើទីផ្សារ។

នៅលើភ្នំបូកគោដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ត្រូវបានអ្នកជំនាញកូរ៉េបានសាកល្បងយកដំណាំលោកខាងលិចនេះ មកដាំនិងក៏កំពុងហុចផលជាទីគាប់ចិត្តដែរ។
លោក ឆី ហូរ អ្នកមើលការខុសត្រូវ និងជាមគ្គុទ្ទេសក៍នៅចម្ការស្រ្ត័របីរីនៅកសិដ្ឋានភ្នំបូកគោបានឲ្យដឹងថា ដំណាំស្រ្ត័បរ័រីនេះ កសិដ្ឋានរបស់លោកទើបតែសាកល្បងដាំបានតែមួយឆ្នាំនោះទេ។ ដំណាំបស្ចិមប្រទេសនេះរើសភូមិសាស្ត្របន្តិច ដែលត្រូវការតំបន់ដែលមានអាកាសធាតុត្រជាក់ និងសំណើម ហើយក៏ត្រូវចិត្តទុកដាក់លើការថែទាំឲ្យដិតដល់ផងដែរ។


ខណៈដំណាំស្រ្ត័របីរីមានតម្រូវការនិងតម្លៃខ្ពស់លក់លើទីផ្សារ ស្រ្ត័បរីដែលដាំដុះនៅលើភ្នំបូកគោអាចលក់បានមួយគីឡូដល់ទៅ ២៥ ដុល្លារ។ តម្លៃនេះបើធៀបស្រ្ត័របីរីនាំចូលថោកជាង ២០ ភាគរយ។ នេះបើតាមលោក ឆី ហូរ។
ស្រ្ត័ប័ររីនៅកសិដ្ឋានភ្នំបូកគោអាចផ្តល់ផលប្រចាំថ្ងៃបានជាង ១៥ ទៅ ២០ គីឡូក្រាមក្នុងមួយថ្ងៃ។
លោក ឆី ហូរ បានបញ្ជាក់ថា ស្រ្ត័បរីមានវិតាមីនសេច្រើនជាងផ្លែប៉ោមនិងក្រូចទៅទៀត។ ប្រើប្រៀបធៀបផ្លែប៉ោម ស្រ្ត័ប័ររីមានវីតាមីនសេច្រើនជាង ១០ ដង និងល្អសម្រាប់ស្រ្តីមានផ្ទៃពោះ។
បើតាមលោក ឆី ហួរ អតិថិជនដែលត្រូវការ អាចមកទិញនៅកសិដ្ឋានផ្ទាល់ ឬនៅតាមហាងមួយចំនួននៅភ្នំពេញ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៧ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម