Connect with us

ព័ត៌មានជាតិ

កសិករក្នុងខេត្តត្បូងឃ្មុំ សម្រុកបង្កបង្កើន​ផលស្រូវបានជាង៤០ភាគរយនៅខែឧសភានេះ

បានផុស

នៅ


ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ​ បានសម្រុកបង្កបង្កើនដំណាំស្រូវរដូវវស្សាបន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ។ ការបង្កបង្កើន​ផលដំណាំស្រូវរដូវវស្សាសម្រេចបាន ៣១ ៧២៥ហិកតា ស្មើនឹង ៤១,៣៧% នៃផែនការ ៧៦ ៦៩០ហិកតា បើធៀបនឹងឆ្នាំ២០២៣ យឺតជាង ១១ ២៣៥ហិកតា ទាំង៧ស្រុក/ក្រុងនៃខេត្តត្បូងឃ្មុំ។ ការបង្កបង្កើនផលស្រូវឆ្នាំ២០២៤នេះ យឺតជាងឆ្នាំទៅដោយសារអាកាសធាតុមិនអំណោយផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា បើគិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ការបង្កបង្កើនផលស្រូវរដូវវស្សា ប្រជាកសិករនៅក្នុងខេត្តត្បូងឃ្មុំ បានសម្រុកចុះភ្ជួររាស់ដីស្រែដើម្បីសាបព្រួសបង្កបង្កើនផលស្រូវរដូវវស្សា ក្នុងនោះសម្រេចបានលទ្ធផលដូចខាងលើ ហើយស្រុកដែលដាំដុះច្រើនជាងគេ គឺស្រុកក្រូចឆ្មារ ដែលមានផ្ទៃដីដាំដុះស្រូវវស្សាប្រមាណ ៦ ២៣៥ហិកតា។

លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា ឆ្នាំនេះប្រជាកសិករផលិតការដាំដុះស្រូវស្រាល(ពូជស្រូវស្រាលរួមមាន ពូជស្រូវOM៥៤៥១ និងសែនពិដោរ) កណ្តាល(ពូជស្រូវកណ្តាលរួមមាន ពូជស្រូវផ្ការំដួល និងពូជស្រូវប្រពៃណី) និងស្រូវធ្ងន់(ពូជស្រូវធ្ងន់រួមមាន ពូជស្រូវរាំងជ័យ ពូជស្រូវខា៨ ខា៩ និងពូជស្រូវប្រពៃណី)។ ស្រូវធ្ងន់កសិករដាំដុះច្រើនជាងគេ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម