ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ហាមមន្ត្រី ដាច់ខាតមិនត្រូវគេចវេះការធ្វើតេស្តរកសារធាតុញៀន
លោកស្រីអភិបាលខេត្តកោះកុង បានហាមប្រាមមន្ត្រីក្រោមឱវាទ ដាច់ខាតមិនត្រូវគេចវេះចំពោះការធ្វើតេស្តរហ័សរកសារធាតុញៀន ករណីមន្ត្រីរូបណាមិនចូលរួមក្នុងការធ្វើតេស្ត នោះនឹងចាត់ការតាមច្បាប់ជាធរមាន។

ការព្រមានរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង យ៉ាងដូច្នេះ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ ធ្វើឡើងស្របពេលមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តសរុបចំនួន ១២៤ នាក់ បានចូលធ្វើតេស្តរកសារធាតុញៀន។
លោកស្រីអភិបាលខេត្តកោះកុង ពន្យល់ដែរថា ការធ្វើតេស្តរហ័សរកសារធាតុញៀននេះ គឺឆ្លើយតបនឹងការអនុវត្តគោលការណ៍ដឹកនាំ“សម្អាតផ្ទះយើង”របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី មិថុនា ភូថង ក៏រំលេចទៀតថា ប្រសិនបើថ្ងៃនេះ អំឡុងពេលធ្វើតេស្ត នៅមានមន្ត្រីរូបណាមានជាប់បំពេញបេសកកម្មផ្លូវការខានពុំបាន ទៅក្រៅខេត្ត ឬតាមស្រុក មន្ត្រីរូបនោះ ត្រូវស្នើសុំធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ជាមួយរដ្ឋបាលក្រុងស្រុក ដែលជាជម្រើសមួយទៀត។
ទន្ទឹមនោះ លោកស្រីអភិបាលខេត្តកោះកុង ក៏ស្នើដល់ក្រុមការងារបច្ចេកទេស ត្រូវកត់ត្រាឱ្យបានច្បាស់លាស់ចំពោះមន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺ មិនអាចមកធ្វើតេស្តបាន ដើម្បីទុកពេលវេលាសមស្របណាមួយសម្រាប់ឱ្យពួកគាត់បានមកធ្វើតេស្តរហ័ស ស្របតាមបទបញ្ជា និងសេចក្ដីណែនាំរបស់ថ្នាក់លើ។

លោកស្រីអភិបាលខេត្ត ជឿជាក់ថា ការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រដល់ថ្នាក់ដឹកនាំ និងក្រុមមន្ត្រីរាជការរដ្ឋបាលខេត្តនៅពេលនេះ ចាំបាច់ធ្វើយ៉ាងណាឱ្យមានតម្លាភាព និងមានប្រសិទ្ធភាព ពិសេសក៏សូមស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ចូលរួមសហការឱ្យបានល្អប្រសើរក្នុងពេលដំណើរការធ្វើតេស្តនេះផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៧ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម