Connect with us

ព័ត៌មានជាតិ

ប្រតិភូយោធាកម្ពុជា ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ បានចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី នៅសិង្ហបុរី  

បានផុស

នៅ

នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈ ប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី​​ លើកទី២១ រយៈពេល៣ថ្ងៃ នៅប្រទេសសិង្ហបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី នៅប្រទេសសិង្ហបុរី ត្រូវគេស្គាល់ថា កិច្ចសន្ទនាសាំងគ្រីឡា គឺជាវេទិកាដ៏សំខាន់មួយដែលមានការជួបគ្នារវាងប្រមុខការពារជាតិអាស៊ាន និងប្រមុខការពារជាតិមកពីបណ្ដាប្រទេសនានាលើសាកលលោក គ្រោងចាប់ផ្ដើមពីថ្ងៃទី៣១ ឧសភា ដល់ថ្ងៃទី២ មិថុនា ឆ្នាំ២០២៤។

ប្រធានបទក្នុងកិច្ចប្រជុំនេះ នឹងផ្ដោតលើភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ការពង្រឹងវិបត្តិនៅពេលមានការប្រកួតប្រជែងកាន់តែកើនឡើង ការកសាងសន្តិសុខ កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បញ្ហាប្រឈមសន្តិសុខឆ្លងតំបន់ វិធីសាស្ត្ររបស់ចិនចំពោះសន្តិសុខសាកល ការតភ្ជាប់សន្តិសុខមហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក និងការគិតគូរឡើងវិញអំពីដំណោះស្រាយសម្រាប់ស្ថេរភាពតំបន់។

តបតាមការអញ្ជើញរបស់លោកបណ្ឌិត បាសស្មៀន ហ្គាយហ្គឺរិច (Bastian Giegerich) អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានដឹកនាំគណៈប្រតិភូកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា នឹងអញ្ជើញថ្លែងសុន្ទរកថា និងចែករំលែកទស្សនៈនៅក្នុងសម័យប្រជុំពេញអង្គទី៣ ស្តីពីការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក ដោយបង្ហាញទស្សនៈស្តីពីបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក ក៏ដូចជាចែករំលែកនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងភាពរុងរឿងរបស់តំបន់ និងសកលលោកទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម