Connect with us

ព័ត៌មានជាតិ

សមិទ្ធផល​ដ៏​សំខាន់ចំនួនពីរ​​ បញ្ចប់​ការ​សាងសង់​​ ជំរុញ​​ផ្លាស់ប្តូរ​មុខមាត់​ខេត្តកែប

បានផុស

នៅ

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏សំខាន់​ចំនួនពីរ​បាន​បញ្ចប់ការ​សាងសង់​ ដែលនឹងជំរុញ​ដល់​ការ​រីក​លូតលាស់​ និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅក្នុង​ខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង​​ចុះត្រួតពិនិត្យ ការងារប្រគល់-ទទួលបច្ចេកទេស អនុគម្រោងសាងសង់ផ្លូវប្របឆ្នេរកែប និងអនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

គម្រោងសាងសង់ផ្លូវប្របឆ្នេរកែប មានទីតាំងនៅក្នុងក្រុងកែប ខេត្តកែប បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២ និងបញ្ជប់នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ជាអនុគម្រោងនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងខាងត្បូង។

ចំពោះគម្រោងសាងសង់កំពង់ផែកោះទន្សាយ មានទីតាំងនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប សាងសង់កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ជាអនុគម្រោងទី ៣ ស្ថិតក្នុងគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ននៃមហាអនុតំបន់មេគង្គជំហានទី២។

ការចុះត្រួតពិនិត្យនេះ មានកាចូលរួមពីអនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងអគ្គនាយកដ្ឋានសាធារណការ តំណាងអគ្គនាយកដ្ឋានបច្ចេកទេស តំណាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ប្រធានគម្រោង តំណាងក្រុមហ៊ុនទីប្រឹក្សា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម