ព័ត៌មានជាតិ
អគ្គនាយកអន្តោប្រវេសន៍៖ ការងារអន្តោប្រវេសន៍ ដើរតួនាទីដ៏សំខាន់លើខឿនការពារសន្តិសុខជាតិ
ការងារអន្តោប្រវេសន៍ បានដើរតួនាទីដ៏សំខាន់លើខឿនការពារសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងការពង្រឹងច្បាប់អន្តោប្រវេសន៍ ជាអាទិ៍។ នេះជាអនុសាសន៍របស់លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលរម្លឹកឡើងដោយអគ្គនាយកអន្តោប្រវេសន៍ទៅកាន់មន្ត្រីក្រោមឱវាទ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានក្រើនរម្លឹកដល់មន្ត្រីនគរបាលអន្តោប្រវេសន៍នូវអនុសាសន៍របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានសង្កត់ធ្ងន់ដល់តួនាទីដ៏សំខាន់ពាក់ព័ន្ធការងារអន្តោប្រវេសន៍។

បើតាមលោកឧត្តមសេនីយ៍ឯក សុខ វាសនា គឺលោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុកការងារអន្តោប្រវេសន៍ ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារខឿនសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ ការជួញដូរគ្រឿងញៀន ការពង្រឹងច្បាប់អន្តោប្រវេសន៍ ដើម្បីធានាការគ្រប់គ្រង ការចេញ-ចូល ស្នាក់នៅ និងប្រកបរបររបស់ជនបរទេស និងការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ ក៏ដូចជាទប់ស្កាត់មិនឱ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីការអនុសាសន៍របស់ប្រមុខក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ មានការរួបរួមសាមគី្គភាពផ្ទៃក្នុង និងគោរពតាមតួនាទីភារកិច្ចរបស់នគរបាលអន្តោប្រវេសន៍ ពិសេសនគរបាលអន្តោប្រវេសន៍អនុវត្តតាមអនុសាសន៍ខាងលើឱ្យបានល្អ។
លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំងអស់ បន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារ ដោយវិជ្ជាជីវៈ និងមានការកត់ត្រាឱ្យបានច្បាស់លាស់នូវដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?