Connect with us

ព័ត៌មានជាតិ

តួកគី លើកទឹកចិត្តក្រុមហ៊ុនក្នុងស្រុកឱ្យចាប់ផ្តើមជើងហោះហើរត្រង់មកកម្ពុជា

បានផុស

នៅ

ដើម្បីឆ្លើយតបទៅនឹងតម្រូវការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ កម្ពុជា និងតួកគី បានឯកភាពគ្នាលើតម្រូវការសម្រាប់ការហោះហើរត្រង់រវាងប្រទសទាំងពីរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Türkiye នឹងខិតខំលើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនឱ្យចាប់ផ្តើមជើងហោះហើរត្រង់មកកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់សាធារណរដ្ឋតួកគី ក្នុងខែ ឧសភា​ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះ ភាគីទាំងពីរបានទទួលស្គាល់សក្ដានុពលដ៏ធំសម្រាប់ការវិនិយោគនាពេលអនាគតលើវិស័យដូចជា កសិឧស្សាហកម្ម ការអប់រំ ការកែច្នៃម្ហូបអាហារ ការអភិវឌ្ឍន៍ថាមពលបៃតង និងទេសចរណ៍។

ក្នុងឱកាសនោះលោក សុខ ចិន្តាសោភា បានជំរុញឱ្យម្ចាស់ផ្ទះតួកគីចាត់ទុកប្រទេសកម្ពុជាជាផ្នែកនៃទីផ្សារអាស៊ីអាគ្នេយ៍ដ៏ធំដែលមានប្រជាជនជាង ៦៥០ លាននាក់ ដែលតភ្ជាប់ដោយបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគី។ ទាំងនេះរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយប្រទេសចិន និងសាធារណរដ្ឋកូរ៉េ។

លោករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកឡើងពីឱកាសវិនិយោគនៅកម្ពុជាដែលអាចទាញប្រយោជន៍រួមគ្នា ខណៈក្រុមហ៊ុនតួកគីចំនួន៣ ​បានបង្ហាញ​បំណង​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​មក​កម្ពុជា​៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម