Connect with us

ព័ត៌មានជាតិ

​សញ្ញាបត្រ​​​មិន​​ទាន់​គ្រប់គ្រាន់ទេ សម្រាប់ជីវិត​នៃការ​សិក្សា​របស់​សិស្ស​និស្សិត​

បានផុស

នៅ

​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីទ្បា មានប្រសាសន៍ថា ការទទួល​បាន​សញ្ញាបត្រ​គឺ​មិន​ទាន់​គ្រប់គ្រាន់ទេ សម្រាប់ជីវិត នៃការសិក្សារបស់សិស្សនិស្សិត ​គឺត្រូវ​បន្តសិក្សារៀនសូត្របន្ថែម​នៅ​កម្រិត​សិក្សា និង​នៅកន្លែងការងារបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ពោលគឺត្រូវបន្តរៀនសូត្រពេញមួយជីវិត ឬក៏អាចនិយាយម្យ៉ាងទៀតថាគ្មានទេទីបញ្ចប់នៃការសិក្សា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះ ធ្វើឡើងនៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៤​ នេះ បណ្ឌិតសភាចារ្យ អញ្ជើញជាគណៈអធិបតីក្នុង ពិធីចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភី ជាង ៧០០ នាក់​ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត AI ក្នុងការសិក្សារៀនសូត្រ ដូចជាការឆ្លើយតបទៅតាមតម្រូវការរបស់សិស្សនីមួយៗ និងចំណង់ចំណូលចិត្តផ្សេងៗគ្នារបស់សិស្ស។ ក្រៅពីនេះ បញ្ញាសិប្បនិម្មិត ក៏អាចប្រើប្រាស់សម្រាប់ជួយគាំទ្រសាស្ត្រាចារ្យ អាចរៀបចំជាប្រព័ន្ធធ្វើតេស្ត ប្រព័ន្ធវាយតម្លៃការសិក្សាដែលមានលក្ខណៈស្វ័យប្រវត្តិ ជួយកាត់បន្ថយការងាររបស់គ្រូបង្រៀន ដើម្បីឱ្យគ្រូបង្រៀនផ្តោតលើការជួយគាំទ្រ និងទំនាក់ទំនងជាមួយសិស្សផ្ទាល់ទៅតាមស្ថានភាពជាក់ស្តែង ឆ្ពោះទៅរកការសិក្សាពេញមួយជីវិត នូវបំណិនក្នុងយុគសម័យថ្មីនៃសតវត្សទី២១។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយសិស្សនិស្សិតជ័យលាភីទាំង ៧០៧នាក់ និងសូមឱ្យបន្តបណ្តុះបណ្តាលធនធានមនុស្សទាំងអស់គ្នាចូលរួមបន្តលើកស្ទួយគុណភាពវិស័យអប់រំ ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

ស្ថិត​ក្នុង​បរិយាកាស​អធិកអធម និង​មាន​អត្ថន័យ​នា​ពេលនេះ​លោក​បណ្ឌិត ផុន ណារិន​ សាកល​វិទ្យាធិការ​នៃសាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ អេស៊ីលីដា​ ​​បាន​រាយការណ៍ដោយសង្ខេប ជូន​អង្គ​ពិធីអំពីវិវឌ្ឍនាការ និង​សមិទ្ធផល​ ដែល​សាកលវិទ្យាលយ័ ពាណិជ្ជសាស្ត្រ អេស៊ីលីដា សម្រេច​បាន​គិត​ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មានដូចខាងក្រោម ៖

សាកលវិទ្យាលយ័ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​ របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ​ទទួល​ស្គាល់​ ដោយ​រាជរដ្ឋាភិបាល ​នៃ​ព្រះរាជាណាចក្រកម្ពុជា តាម​អនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ២០២៤ និង​បាន​ចុះ​បញ្ជី​នៅ​ក្រសួងពាណិជ្ជកម្មលេខ​ ០០០០៣៨៣៦​ ។ មាន​បុគ្គលិក​សរុបចំនួន ១៦២ នាក់ ស្រី ៧៥ នាក់ សាស្ត្រាចារ្យ និង​គ្រូ​បង្រៀន​ទាំង​ពេញម៉ោង និងវេលាការមានចំនួន ២៦៥ នាក់ ក្នុងនោះមានគ្រូជនជាតិបរទេសចំនួន ៧ នាក់ ។

សាកលវិទ្យាល័យ​មាន​កម្មវត្ថុធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដែលមានមហាវិទ្យាល័យចំនួន៥គឺ: មហាវិទ្យាល័យ​ហិរញ្ញវត្ថុនិងគណនេយ្យ នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រសេដ្ឋកិច្ច ពាណិជ្ជសាស្ត្រ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ និងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រនិងភាសា ។

មានមជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍ ដែលទទួលខុសត្រូវលើកិច្ចការស្រាវជ្រាវ បោះពុម្ព​ទស្សនា​​វដ្តី​ស្រាវជ្រាវវិទ្យាសាស្ត្រ កិច្ចការបណ្តុះធុរកិច្ចថ្មី ធ្វើទំនើបកម្មនៃកម្មវិធីសិក្សា ។ល។

មានមជ្ឈមណ្ឌលការងារ (AUB Career Center) ទទួលខុសត្រូវលើការ​ស្វែង​រក​ឱកាស​ការងារ​ជូន​និស្សិត​ដោយ​ធានាផ្តល់ជូននិស្សិតគ្រប់គ្នាទាំងអស់​នូវព័ត៌មាន​គ្រប់​គ្រាន់​ពី​គ្រប់​ស្ថាប័ន​ដែល​មាន​តម្រូវ​ការ​បុគ្គលិក និង បច្ចេកទេសនៃការសរសេរប្រវត្តិរូបសង្ខេប និងគន្លឹះនៃការ​សម្ភាស​ឱ្យ​ទទួល​បាន​ការងារ​ធ្វើ និង មានសាលាក្រោយបរិញ្ញាបត្រជាដើម ។

ក្នុង​រយៈពេលប្រាំបីឆ្នាំកន្លងទៅនេះ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ទទួល​បាន​និស្សិត​ចុះ​ឈ្មោះចូលសិក្សាបានចំនួន ០៨ជំនាន់ ដែល​មាន​និស្សិតសរុបចំនួន ៧,៥១៨នាក់ និស្សិត​ស្រី​ចំនួន ៥,៨១៨នាក់ ។ និស្សិត​កំពុងបន្តការសិក្សាកម្រិតបរិញ្ញាបត្ររង,បរិញ្ញាបត្រ និងបរិញ្ញាបត្រ​ជាន់​ខ្ពស់​មាន១៧១ ថ្នាក់ និស្សិតសរុបចំនួន ៤,៨៨២នាក់ ស្រីមានចំនួន​៣,៧៩០នាក់​ជា​មធ្យម​និស្សិត​ចំនួន ​២៥នាក់ក្នុងមួយថ្នាក់ៗ។

និស្សិតបញ្ចប់ការសិក្សា

• ថ្នាក់បរិញ្ញាបត្ររង ៥ជំនាន់ មានចំនួន ៤០១នាក់ ស្រីចំនួន ៣៤៧ នាក់ ។

• ថ្នាក់បរិញ្ញាបត្រ ៤ជំនាន់ មានចំនួន ៨៧១ នាក់ ស្រីចំនួន ៦៩៨ នាក់ ។

• ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១ ជំនាន់ និស្សិតចំនួន ១៤ នាក់ ស្រីចំនួន ០៤នាក់ ។

• សរុបនិស្សិតបានបញ្ចប់ការសិក្សាមានចំនួន ១,២៨៦នាក់ ស្រីចំនួន ១,០៤៩នាក់

ក្នុងចំណោមនេះនិស្សិតមានការងារធ្វើចំនួន១,២៣៥នាក់ ស្មើនឹង៩៦% នៃចំនួន​សិស្សិត​បាន​បញ្ចប់​ការ​សិក្សា និង ៤% ទៀត​កំពុង​បន្តការសិក្សាពុំទាន់មានបំណងរកការងារធ្វើនៅទ្បើយ ។

•តាមរយៈមជ្ឈមណ្ឌលការងាររបស់សាកលវិទ្យាល័យ និស្សិតចំនួន២៥%នៃចំនួននិស្សិត​កំពុង​សិក្សា ក៍កំពុងមានការងារធ្វើផងដែរ ។

•សាកលវិទ្យាល័យបាននឹងកំពុងបន្តជាអាទិភាពលើការកែលម្អកម្មវិធីសិក្សាដោយសង្កត់ធ្ងន់លើ ការ​អនុវត្តការងារជាក់ស្តែង បំណិនសតវត្សទី២១ ជាពិសេសជំនាញទន់ ដោយបាន​បញ្ចូលវិធីសាស្រ្តបង្រៀនបែប Student Center approach រួមមាន Active learning, Inquiry-based, Project-based, កម្មវិធីហាត់ការ និងកម្មសិក្សាដល់និស្សិត ជាដើម និង បន្តអភិវឌ្ឍឲ្យបានល្អបំផុតពីមួយឆ្នាំទៅមួយឆ្នាំ។

•បច្ចុប្បន្នសាកលវិទ្យល័យមានសាស្រ្តាចារ្យនិងគ្រូបង្រៀនសរុបចំនួន២៦៥នាក់ ៥៨នាក់ជាគ្រូ​បង្រៀន​ពេញ​ម៉ោង ២៤នាក់មកពីធនាគារអេស៊ីលីដានិងក្រុមហ៊ុនបុត្រសម្ព័ន្ធ និង៧នាក់ជាជនជាតិបរទេស ដែលសាស្រ្តាចារ្យ និងគ្រូបង្រៀនទាំងអស់មានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ទ្បើងទៅក្នុងនោះចំនួន៣២នាក់មានសញ្ញាបត្រកម្រិតបណ្ឌិត ។

•សាកលវិទ្យាល័យបានចូលជាសមាជិកគម្រោង Digital Work Force (DWD) ក្រោមជំនួយ​សហរដ្ឋ​អាមេរិក (USAID) សហការជាមួយ BLUM CENTER, University of California Berkeley ជា​គម្រោង​រយៈ​ពេល​៥ឆ្នាំ ដោយបាននិងកំពុងអនុវត្តដល់ឆ្នាំទី៣ហើយ ការអនុវត្តគម្រោង​កន្លង​មក​គឺ​បាន​ជួយ​អភិវឌ្ឍកម្មវិធីសិក្សាជំនាញបច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ត្រនិងវិស្វកម្មកុំព្យូទ័រ និងបច្ចេក​វិទ្យាហិរញ្ញ​វត្ថុ និងបានអភិវឌ្ឍសមត្ថភាពគ្រូ ដោយបានបញ្ជូនគ្រូបង្គោល​ចំនួន៤នាក់​ទៅ​ទស្សនៈកិច្ច​សិក្សា​ដោយ​ផ្ទាល់​នៅសាកលវិទ្យាល័យ California Berkeley និងខាងសាកលវិទ្យាល័យ California Berkeleyក៏​បាន​បង្រៀនដល់សាស្រ្តាចារ្យនិងគ្រូបង្រៀនទាំងអស់របស់សាកលវិទ្យាល័យ អេស៊ីលីដា អំពីMachin Learning តាមonline និងបានបញ្ជូនគ្រូពីសាកលវិទ្យាល័យ California Berkeleyមក​បង្រៀន​គ្រូ​បង្គោល​ដោយ​ផ្ទាល់នៅ សាកលវិទ្យាល័យ អេស៊ីលីដា អំពីកម្ម​វិធីសិក្សា​កម្រិត​បរិញ្ញាបត្រ AI ជាដើម ។

តាង​នាមក្រសួងអប់រំ យុវជន និង​កីឡា លោក​បណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ការ​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុមប្រឹក្សាភិបាល គណៈ​គ្រប់​គ្រង បុគ្គលិក សាស្រ្តាចារ្យ​នៃ​សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ក្នុង​ការ​សម្រេច​បាន​នូវ​លទ្ធផល​គួរ​ជា​ទីមោទនៈ ទាំង​ការ​បណ្តុះបណ្តាល​និស្សិត​ ប្រកប​ដោយ​គុណភាព ​ចំណេះដឹង​ និង​សីលធម៌​ខ្ពស់ ​ជាមួយ​អត្រា​មាន​ការងារ​ខ្ពស់​រហូត​ដល់ ៩៦% និង ៤% ទៀត​បន្ត​ការ​សិក្សា​ទាំង​ការ​អភិវឌ្ឍ​កម្មវិធីសិក្សាដោយផ្តោតលើការអនុវត្តការងារជាក់ស្តែង និងបំណិនសតវត្សទី២១។ បន្ថែម​ពី​នេះ ​លោក​បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរលើការបង្កើត “មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ និងនវានុវត្តន៍” សម្រាប់ការគាំទ្រដល់ការបោះពុម្ភស្នាដៃ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការ​បណ្តុះ​ធុរកិច្ចថ្មី និង​ការ​ធ្វើទំនើបកម្មនៃកម្មវិធីសិក្សា និង”មជ្ឈមណ្ឌលការងារ (AUB Career Center)” សម្រាប់ជួយស្វែងរកឱកាសការងារជូននិស្សិត ព្រមទាំងការខិតខំធ្វើ កិច្ចសហប្រតិបត្តិការ​ជា​មួយ​សាកលវិទ្យាល័យ​ក្នុង​តំបន់ ​និង​អន្តរជាតិ​ផង​ដែរ​៕

​អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម