Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យសមាគមសិល្បកខ្មែរ ជួយកិច្ចការសង្គម ជួយដល់កុមារ ជនរងគ្រោះ និងត្រូវបន្តជួយទ្រទ្រង់ជីវភាពសិល្បករខ្មែរដែលចាស់ជរា។ សម្ដេចធិបតី បានថ្លែងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ « អ្នកស្នងមរតក» នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី បានថ្លែងសង្កត់ធ្ងន់ដូច្នេះ « សមាគមក៏ត្រូវគិតគូរ នឹងរួមចំណែកបង្កើនសកម្មភាពជួយសង្គម កុមារ ស្ត្រី ចាស់ជរា ជនពិការ និងអនាម័យបរិស្ថានជាដើម។ ជាពិសេស គឺបន្តយកចិត្តទុកដាក់ដល់សិល្បករ សិល្បការិនី វ័យចាស់ជរា ដែលមានជីវភាពលំបាក ដូចដែលធ្វើកន្លងមកនេះ»

ជាមួយគ្នានេះ ក្នុងពិធីដដែល​ សម្ដេចធិបតី បានណែនាំសិល្បករ សិល្បការិនីជំនាន់ក្រោយគ្រប់ត្រូវចេះដឹងគុណសិល្បកររាមច្បង។

ជាការកត់សម្គាល់ នៅមុនការណែនាំរបស់សម្ដេចធិបតី នាពេលនេះ ជាក់ស្ដែង ប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ បានធ្វើសកម្មភាពចុះសាកសួរសុខទុក្ខសិល្បករចាស់ជរា ភរិយាអតីតតារាចម្រៀង ដោយក្នុងពេលចុះសួរទុក្ខនោះ ក៏បានភ្ជាប់ទៅជាមួយថវិកាឧបត្ថម្ភមួយចំនួន។

តំណាងប្រធានសមាគមសិល្បករខ្មែរ ចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ អតីតអ្នកកំប្លែង នាយធុង។

តួយ៉ាងដូចជា កាលពីថ្ងៃទី៦ ខែឧសភា តំណាងប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិនុប្បទានគម្រប់ខួប៧ថ្ងៃរបស់អតីតអ្នកកំប្លែងនាយធុង និងក្នុងថ្ងៃដដែល ចូលរួមពិធីបុណ្យសពម្ដាយរបស់លោកស្រី​ ចាន់ តារាទី។

បន្ថែមពីនេះ ប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ​ ចំណាន​ នាថ្ងៃទី​០៩​ ខែឧសភា​ ឆ្នាំ២០២៤ បានទៅសួរសុខទុក្ខព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ រសិល្បករចាប៉ីដងវែង​ ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)​  ព្រមទាំងឧបត្ថម្ភថវិការបស់សមាគម និងថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា ជូនលោកព្រឹទ្ធាចារ្យ សម្រាប់ប្រើប្រាស់ និងព្យាបាលជំងឺ។

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ សួរសុខទុក្ខព្រឹទ្ធាចារ្យកោសល្យ គង់ ណៃ ក្នុងពេលសម្រាកព្យាបាលជំងឺ។

បន្ទាប់ពីនេះ​​ នៅថ្ងៃទី១១ ប្រធានសមាគម បានទៅទស្សនាការសម្ដែងល្ខោននិយាយរឿង«ផ្លែក្រៅដើម» សម្ដែងដោយក្រុមឥសីវ៉ូលេ ដែលប្រភេទទស្សនីយភាពខ្វះការគាំទ្រពីអ្នកទស្សនា។

អ្នកឧកញ៉ា ប្រធានសមាគម ក៏ធ្លាប់ទៅសួរសុខទុក្ខភរិយាលោកស្រី ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលកំពុងមានជំងឺប្រចាំកាយជាច្រើនមុខ។ ក្នុងពេលនោះ ប្រធានសមាគម បានឧបត្ថម្ភថវិការបស់សមាគម ជូនដល់ភរិយាអធិរាជសំឡេងមាស សម្រាប់ទុកព្យាបាលជំងឺ និងទុកសម្រាប់ធ្វើបុណ្យទានផងដែរ៕

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ សួរសុខទុក្ខភរិយាអធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ២៩ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣០ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម