Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យរៀបចំ ការប្រកួតក្បាច់គុនខ្មែរចម្រុះ ដូចជាការប្រកួតក្បាច់គុនល្បុកតោ ក្បាច់គុនខ្មែរ ខម ស្រងែពែន ដើម្បីគាស់រំលើងក្បាច់គុនដែលប្រឈមនឹងបាត់បង់ឡើងវិញ។ សម្ដេចធិបតី បានថ្លែងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ « អ្នកស្នងមរតក» នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី បានថ្លែងសង្កត់ធ្ងន់ដូច្នេះ «ខ្ញុំឱ្យឯកឧត្ដម ថោង ខុន, ឯកឧត្ដម វ៉ាត់ ចំរើន ពិចារណាក្នុងការរៀបចំការប្រកួតមួយ ប្រកួតសេរី ប៉ុន្តែឱ្យតែក្បាច់គុនខ្មែរទេ ប្រកួតក្នុងហ្នឹង ចង់គុនខ្មែរ ល្បុកតោ ខម ស្រងែពែន ស្អីៗផ្សេងៗ ឱ្យចូលមកប្រកួតតែម្ដង ដើម្បីឱ្យរស់រវើកឡើងវិញ រៀបចំវេទិកាបែបនេះ ដែលត្រូវគាស់ឡើងវិញ ដើម្បីឱ្យដើរ»

ក្នុងន័យ គាស់រំលើងសម្បត្តិវប្បធម៌ដែលបាត់បង់ឱ្យរស់ឡើងវិញ ឱ្យមានសកម្មភាពដូចទម្រង់សិល្បៈផ្សេងទៀត សម្ដេចធិបតី បានណែនាំឱ្យក្រសួងវប្បធម៌ ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវរៀបចំវេទិកា ដើម្បីសម្ដែងនូវទម្រង់សិល្បៈទាំងនេះ ព្រមទាំងចងក្រងជាឯកសារដូចជាវីដេអូក្ដី ដើម្បីរក្សាទុកនូវទស្សនីយភាពដែលរងគ្រោះដូចជា ល្ខោននិយាយ ល្ខោនបាមោជ្ជទ័យ​ ល្ខោនអាប៉េ ។

ជាមួយគ្នានេះ ក្នុងចេតនា ធ្វើយ៉ាងឱ្យទម្រង់សិល្បៈដែលរងគ្រោះ អាចរស់រានឡើងវិញបាន សម្ដេចធិបតី បានអំពាវនាវឱ្យអ្នកសិល្បៈដែលមានប្រជាប្រិយភាព មានអ្នកគាំទ្រច្រើន ជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ត្រូវជួយផ្សព្វផ្សាយ គាស់រំលើងនូវទស្សនីយភាពដែលរងគ្រោះ ដែលបាត់បង់ ដើម្បីឱ្យរស់ឡើងវិញ មានសកម្មភាពអាចសម្ដែងបានជាប្រក្រតី ហើយត្រូវចូលរួមថែរក្សាសម្បត្តិវប្បធម៌ សិល្បៈរបស់ខ្មែរ ព្រោះបើម្ចាស់សិល្បៈខ្លួនឯង មិនចូលរួមថែរក្សាទេ គ្មានអ្នកផ្សេងឯណាមកថែរក្សាឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម