Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

បានផុស

នៅ

ដើម្បីជួយទ្រទ្រង់ និងធានានិរន្តរភាពសមាគមសិល្បករខ្មែរ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ឧបត្ថម្ភថវិកាសរុបចំនួន៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​ សម្រាប់ប្រើប្រាស់ក្នុងរយៈពេល៥ឆ្នាំ។ សម្ដេចធិបតី បានប្រកាសឱ្យដឹងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ « អ្នកស្នងមរតក» នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដូច្នេះថា «ខ្ញុំសូមចូលរួមជួយសមាគមសិល្បករខ្មែរក្នុងរយៈពេល៥ឆ្នាំ ក្នុងមួយឆ្នាំគឺ១០ម៉ឺនដុល្លារផងដែរ»

លើសពីការឧបត្ថម្ភជាសាច់ប្រាក់ដើម្បីធានានិរន្តរភាពដល់សមាគមសិល្បករខ្មែរឱ្យមានសកម្មភាព សម្ដេចប្រមុខរាជរដ្ឋាភិបាល បានបង្កើតមូលនិធិដើម្បីជួយទ្រង់ទម្រង់សិល្បៈដែលងាយរងគ្រោះ នឹងអាចឈានដល់បាត់បង់។​

ក្រៅពីនេះ ក្នុងន័យជួយសម្រួលដល់ការបង្កើតនូវស្នាដៃសិល្បៈថ្មីៗ និងឆ្លើយនឹងសំណើររបស់អ្នកឧកញ៉ា ម៉ៅ ចំណាន  ប្រធានសមាគមសិល្បករខ្មែរ​ នាថ្ងៃនេះ​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឯកភាពគោលការណ៍ក្នុងការអនុគ្រោះពន្ធពាក់ព័ន្ធទៅនឹងការបង្កើតស្នាដៃសិល្បៈថ្មីៗ នៅក្នុងវិស័យសិល្បៈ។

ដូចគ្នាដែរ ក្នុងចេតនា ដើម្បីជាការទ្រទ្រង់ដល់សមាគមសិល្បករខ្មែរឱ្យមាននិរន្តរភាព កាលពីថ្ងៃទី២៨ ខែឧសភា ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារ សម្រាប់សមាគមប្រើប្រាស់ក្នុងរយៈពេល៥ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៩ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម