ព័ត៌មានជាតិ
បញ្ជូនជនជាតិបារាំងម្នាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងស្នើសុំគោលការណ៍បណ្ដេញចេញ
បុរសជនជាតិបារាំងដែលសមត្ថកិច្ចចាប់ខ្លួននៅខណ្ឌជ្រោយចង្វារកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្នុងករណីប្រើប្រាស់សារធាតុញៀន និងរក្សាទុកអាវុធខុសច្បាប់ ត្រូវបានកម្លាំង សមត្ថកិច្ចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្នើសុំគោលការណ៍ថ្នាក់ដឹកនាំដើម្បីបណ្តេញ ចេញពីប្រទេសកម្ពុជា។
ជនជាតិបារាំងដែលឃាត់ខ្លួនឈ្មោះ BAUDRY SEBASTIEN ភេទ ប្រុស អាយុ៤៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 16AR87569 ស្នាក់នៅក្នុងបុរី សុភមង្គល ផ្ទះជួលលេខ H12B ផ្លូវជាតិ លេខ៦ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
គួររំលឹកថា កាលពីថ្ងៃ ២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង៥០នាទី ដោយមានការអនុញ្ញាត ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ និងលោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីបានសហការជាមួយកម្លាំងមូលដ្ឋាននៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនជាតិបារាំងម្នាក់ពីបទ ស្នាក់នៅខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់ នូវ សារធាតុ ញៀន រក្សាទុកអាវុធ ដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដ៏ទៃ ដកហូតសម្ភារៈ ផ្លែ ព្រួញដែក កាំបិត កន្ត្រៃ ញញួរ កាំភ្លើងវែង – ខ្លី ជ័រ និងកញ្ជាក្រៀម០៣កញ្ចប់ តូច។
ឆ្លងតាមលទ្ធផលពិនិត្យឃើញជនបរទេសរូបនេះ បានចូលមកព្រះរាជាណាចក្រកម្ពុជាចំនួន៤ លើក ចុងក្រោយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ ក៏បន្ដការស្នាក់នៅដោយខុសច្បាប់រហូតមកដល់សព្វថ្ងៃ ។ ជនបរទេស រូបនេះ អាចមានបញ្ហាដោយសារការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទើបបណ្តាលឱ្យធ្វើការ បំភ្លេច បំផ្លាញទ្រព្យអ្នកដ៏ទៃមិនបាន បំពេញកាតព្វកិច្ច បន្តទិដ្ឋាការស្នាក់នៅនិងមិនមាន ការសហការ ល្អជាមួយសមត្ថកិច្ច។
រហូតដល់ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី ដោយមានការអនុញ្ញាតពីឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេតនិ អនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ បានបញ្ជូនជនបរទេសខាងលើទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បី អនុវត្តនីតិវិធីបន្ត៕
អត្ថបទ ៖ សុខុម
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក