Connect with us

ព័ត៌មានជាតិ

ដើម្បីកុមារ យុវជនកម្ពុជានឹងជិះកង់ទៅកាន់ទ្វីបអឺរ៉ុបឆ្លងកាត់២៥ប្រទេសដើម្បីរៃអង្គាសថវិកា

បានផុស

នៅ

លោក ទីវ តារារិទ្ធិ ដែលត្រូវបានគេស្គាល់ថាជាអ្នកនិយមជិះកង់បែបផ្សងព្រេងដ៏លំបាក និងល្បីល្បាយ​ដោយ​ទង្វើមនុស្សធម៌ នឹងធ្វើដំណើរជិះកង់ទៅកាន់ទ្វីបអឺរ៉ុប នៅថ្ងៃទី០​៦ ខែមិថុនា ឆ្នាំ ២០២៤ ដើម្បីរៃអង្គាស​ថវិកាជួយដល់កុមារកម្ពុជាដែលត្រូវការថែទាំងសុខភាព និងកំពុងប្រឈម​ជំងឺធ្ងន់ធ្ងរនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ ដោយមានការគាំទ្រពីក្រសួងព័ត៌មាន ក្រសួងនឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយពី «កម្មវិធី ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» ដោយមានការចូលរួមពី លោក ទីវ តារារិទ្ធិ នៅថ្ងៃច័ន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០ នាទីរសៀល ក្នុងសាលសាវនាការវាំងឈើ នៃទីស្ដីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

កម្មវិធីជិះកង់នេះ ត្រូវបានធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលនេះជាការជិះកង់លើកដំបូងរបស់ លោក ទីវ តារារិទ្ធិ ទៅកាន់ទ្វីបអឺរ៉ុប ក្រោយការជិះកង់ជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានបញ្ចប់កាលពីឆ្នាំ២០២៣កន្លងទៅនេះ។

លោក ទីវ តារារិទ្ធិ នឹងចាប់ផ្តើមដំណើរជិះកង់រៃអង្គាសថវិកាខាងលើ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយចាប់ផ្តើមពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នៅវេលាម៉ោង៦:០០នាទីព្រឹក។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ-អន្ដរជាតិ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មេត្តាអញ្ជើញចូលរួមយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន តាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូន និងសូមបញ្ជាក់ពីការចូលរួមតាមរយៈលេខទូរស័ព្ទ ០១០ ៤៥៦ ៤៨៨ (តេឡេក្រាម) ឱ្យបានមុនម៉ោង១០:០០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

បើតាមលោក តារារិទ្ធិ បេសកកម្ម​ជិះ​កង់នេះ  នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ ២៥​ប្រទេស ក្នុងរយៈពេលពេញ​មួយឆ្នាំដែលមានចម្ងាយប្រមាណ ២ម៉ឺនគីឡូម៉ែត្រពីប្រទេសកម្ពុជាទៅកាន់ទ្វីបអឺរ៉ុប ដើម្បីបញ្ជាក់ពី​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​រៃ​អង្គាស​ថវិកាជួយដល់​កុមារក្រីក្រ​កម្ពុជា​ដែលកំពុងជួបប្រទះនឹង​ជំងឺ​ធ្ងន់ធ្ងរ៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម