Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ កុមារ តំណាងធនធានសក្ដានុពលរបស់ជាតិ ដែលនឹងបន្តវេននាអនាគត

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើក​ឡើង​ថា កុមារ តំណាង​ឲ្យ​ធនធាន​សក្ដានុពល​របស់​ប្រទេសជាតិ ដែល​នឹង​ត្រូវ​បន្តវេន​នា​ពេល​អនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ០១ ខែ​មិថុនា ឆ្នាំ ២០២៤ នេះ តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​ថា អបអរសាទរ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ឯកឧត្ដម សូម​ជូនពរ​កុមារ​ទាំងអស់ ក្នុង​ឱកាស នៃ​ទិវា​កុមារ​អន្តរជាតិ​នេះ សូម​ឲ្យ​កុមារ​ទាំងអស់ ទទួល​បាន​នូវ​សុខភាព​ល្អ ប្រាជ្ញា​វាងវៃ ដើម្បី​ក្លាយ​ខ្លួន​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេសជាតិ។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ថា ជា​ការ​ពិត ការ​គិតគូរ​ដល់​កុមារ ត្រូវ​បាន​រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ជា​អាទិភាព តាមរយៈ​ការ​ដាក់​ចេញ​កម្មវិធី​នយោបាយ​នានា សំដៅ​គាំពារ អភិវឌ្ឍន៍ និង​លើក​កម្ពស់​សុខុមាលភាព​កុមារ ចាប់​តាំងពី​បឋមវ័យ រហូតដល់​យុវវ័យ។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ទៀត​ថា «កុមារ តំណាង​ឲ្យ​ធនធាន​សក្ដានុពល​របស់​ប្រទេស​ជាតិ ដែល​នឹង​ត្រូវ​បន្តវេន​នា​ពេល​អនាគត»។

ឯកឧត្ដម បន្ថែម​ថា យើង​ទាំងអស់​គ្នា ត្រូវ​ចូលរួម​ផ្ដល់​ក្ដី​ស្រលាញ់ ភាព​សប្បាយ​រីករាយ និង​ក្តី​សង្ឃឹម សម្រាប់​កុមារ​ទាំងអស់ ដើម្បី​ពួកគេ​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ។

គួរ​ជម្រាប​ថា ថ្ងៃនេះ គឺជា ទិវា​កុមារ​អន្តរជាតិ ១ មិថុនា។ ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា នេះ គឺជា​ការ​បង្ហាញ​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មោះមុត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​សុខុមាលភាព សិទ្ធិ និង​ឧត្ដម​ប្រយោជន៍​របស់​កុមារ​កម្ពុជា ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​លិខិតុបករណ៍​អន្តរជាតិ និង​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ច្បាប់​កំពូល​របស់​ជាតិ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មចិន​-អាមេរិក
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ពន្ធសងសឹករបស់​ចិន​ អាច​ធ្វើឱ្យ​ការនាំចេញ​ប្រេងអាមេរិកធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម