Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ៖ ស្នាមញញឹមកុមារជាស្នាមញញឹមមាតាបិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់

បានផុស

នៅ

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​គូស​បញ្ជាក់​ថា «ស្នាមញញឹម​របស់ កុមារា-កុមារី ជា​ស្នាមញញឹម​របស់​មាតាបិតា និង​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់​នេះ ក្នុង​ឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធាន​កិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ក្រសួង​ព័ត៌មាន រួម​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួង​ព័ត៌មាន អគ្គនាយក​ក្រុមហ៊ុន​រថយន្ត Great Wall Motor (GWM) និង​អង្គការ​មូលនិធិ​សប្បុរសធម៌ វ័នរ៉ូដ បាន​រៀបចំ​ពិធី​ចែក​អំណោយ​សម្ភារៈ​សិក្សា និង​ថវិកា ជូន​ដល់​កូនៗ របស់​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន ចំនួន​ជាង ៥០០ នាក់ នា​ឱកាស នៃ​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា កាលពី​ព្រឹក​ថ្ងៃ​ទី ០១ ខែ​មិថុនា ឆ្នាំ ២០២៤ នៅ​បរិវេណ​ទីស្ដីការ​ក្រសួង​ព័ត៌មាន។

នា​ឱកាស​នោះ លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា ថ្ងៃនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន រួម​នឹង​សប្បុរសជន​មកពី​ក្រុមហ៊ុន Great Wall Motor (GWM) និង​អង្គការ​មូលនិធិ​សប្បុរសធម៌ វ័ន​រ៉ូដ បាន​នាំ​យក​នូវ​ការ​ជួបជុំ​គ្នា​ដ៏​សប្បាយរីករាយ​ជូន​កូនៗ និង​កុមារា-កុមារី ដើម្បី​ប្រារព្ធ​រៀបចំ​ពិធី​អបអរសាទរ​ខួប​ទី ៧៥ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ប្រធានបទ«ការ​វិនិយោគ​លើ​កុមារ​ថ្ងៃនេះ សំដៅ​បង្កើន​មូលធន​មនុស្ស ក្នុង​យុគសម័យ​បរិវត្ត​កម្ម​ឌីជីថល​»។

លោក នេត្រ ភក្ត្រា បាន​ជូនពរ កុមារា-កុមារី ទាំងអស់ ឲ្យ​ទទួល​បាន​នូវ​សុខភាព​ល្អ ប្រាជ្ញាវាងវៃ ដើម្បី​ក្លាយ​ខ្លួន​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេសជាតិ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​អាណត្តិ​ទី ៧ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ និង​បុរេ​សកម្ម​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​យកចិត្តទុកដាក់​ជា​អាទិភាព តាមរយៈ​ការ​ដាក់​ចេញ​កម្មវិធី​នយោបាយ​នានា សំដៅ​គាំពារ អភិវឌ្ឍន៍ និង​លើក​កម្ពស់​សុខុមាលភាព​កុមារ ចាប់​តាំងពី​បឋមវ័យ រហូតដល់​យុវវ័យ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បន្ត​ទៀត​ថា កុមារ តំណាង​ឲ្យ​ធនធាន​សក្ដានុពល​របស់​ប្រទេសជាតិ ដែល​នឹង​ត្រូវ​បន្តវេន នា​ពេល​អនាគត។ ដូច្នេះ យើង​ទាំងអស់ ត្រូវ​ចូលរួម​ផ្តល់​ក្តី​ស្រឡាញ់ ភាព​សប្បាយ​រីករាយ និង​ក្តីសង្ឃឹម​សម្រាប់​កុមារ​ទាំងអស់ ដើម្បី​ពួកគេ​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ។ កុមារ​កម្ពុជា ទទួល​បាន​ភាព​សុខសាន្ត និង​ការ​បីបាច់​ថែរក្សា ដោយ​ក្តី​អាណិត​ស្រលាញ់​គ្រប់ៗ គ្នា។

ជាមួយ​នេះ លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន Great Wall Motor (GWM) លក់​រថយន្ត​របស់​ប្រទេស​ចិន និង​អង្គការ​មូលនិធិ​សប្បុរសធម៌ វ័ន​រ៉ូដ ដែល​បានផ្តល់​កាតាប​កូនសិស្ស​ចំនួន​ជាង ១ ០០០ ដល់​ក្រសួង​ព័ត៌មាន ដើម្បី​ចែក​ជូន​ដល់​កុមារា-កុមារី​សិស្សានុសិស្ស​ដែល​ខ្វះខាត។

ទន្ទឹម​នេះ លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា និង លោកស្រី បាន​ផ្តល់​បន្ថែម​នូវ​ថវិកា​ក្នុង​ម្នាក់ ១ ម៉ឺន​រៀល ផង​ដែរ។ ចំណែក​លោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជានា​យក​ប្រតិបត្តិ នៃ​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក៏បាន​ផ្តល់​ជូន​នូវ​អាវ​ម្នាក់ ១ ដែរ។ ចំពោះ​អំណោយ​ដែល​ត្រូវ​ចែក​ជូន​ដល់​កូនៗ របស់​មន្ត្រីរាជការ នៃ​ក្រសួង​ព័ត៌មាន ជាង ៥០០ នាក់ នា​ឱកាស​នេះ ក្នុង​ម្នាក់ៗ ទទួល​បាន កាតាប ១ ដប​ដាក់​ទឹក ១ រួម​ទាំង នំ និង​សម្ភារៈ​សិក្សា​ជាច្រើន​មុខ​ទៀត ជា​អំណោយ​របស់ ក្រុមហ៊ុន GWM , One Road Group អង្គការ​មូលនិធិ​សប្បុរសធម៌ វ័ន​រ៉ូដ។

គួរ​ជម្រាប​ថា ឆ្នាំនេះ ទិវា​កុមារ​អន្តរជាតិ និង​ទិវា​កុមារ​កម្ពុជា ១ មិថុនា ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​«ការ​វិនិយោគ​លើ​កុមារ​ថ្ងៃនេះ សំដៅ​បង្កើន​មូលធន​មនុស្ស​ក្នុង​យុគសម័យ​បរិវត្ត​កម្ម​ឌីជីថល​» និង​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា ក្រោម​ប្រធានបទ «​រួមគ្នា​អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត ដើម្បី​បញ្ចប់​ទម្រង់​ធ្ងន់ធ្ងរ នៃ​ពលកម្ម​កុមារ​» ដើម្បី​រំលឹក​ដល់​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​កុមារ ជាពិសេស​សុវត្ថិភាព​កុមារ​តាម​ប្រព័ន្ធ​ឌីជីថល ដោយ​ជួយ​គាំទ្រ​ដល់​កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ​ពី​ការ​គំរាមកំហែង ការ​កេងប្រវ័ញ្ច និង​ការ​រំលោភបំពាន​នានា តាម​ប្រព័ន្ធ​អន​ឡាញ​បាន​ទាន់​ពេល​វេលា ប្រកប​ដោយ​ប្រសិទ្ធភាព សំដៅ​ធានា​ថា​កុមារ​រស់នៅ និង​អភិវឌ្ឍន៍​ដោយ​សុខដុមរមនា ក្រោម​ម្លប់​សន្តិភាព។

នៅ​ក្នុង​ឱកាស​ខួប​លើក​ទី ៧៥ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ខួប​លើក​ទី ២៣ ទិវា​ពិភពលោក ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ ២០២៤ នេះ​ដែរ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​ចេញ​នូវ​សារលិខិត​ចូលរួម​អបអរ​ដោយ​បាន​គូស​បញ្ជាក់​ថា កុមារ គឺជា​ធនធាន​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ។ នៅ​គ្រប់​ដំណាក់កាល​ទាំងអស់ នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល បាន​កំណត់​យក «​មនុស្ស​» ជា​វិស័យ​អាទិភាព​ចម្បង​បំផុត ហេតុ​នេះ​ហើយ ការ​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព សុវត្ថិភាព និង​ការ​អភិវឌ្ឍ​កុមារ គឺជា​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​កសាង​មូលធន​មនុស្ស​ប្រកប​ដោយ​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា​នា​ពេល អនាគត។ រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​យ៉ាង​ពេញលេញ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ និង​ឧត្ដម​ប្រយោជន៍​របស់​កុមារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម