ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ ៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដោយស្ម័គ្រចិត្ត ជួយរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារកាន់តែប្រសើរ
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាល បង្កើតឡើង ដើម្បីជួយដល់មន្ត្រីសាធារណៈ ឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក ដែលជួយគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។

ក្នុងពិធីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងលើការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី ៣១ ឧសភា លោកវេជ្ជបណ្ឌិត ស៊ុំ សោភ័ណ ទីប្រឹក្សាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សូមជួយផ្សព្វផ្សាយខ្លឹមសារបន្ត និងនាំសមាជិកគ្រួសារដែលស្ថិតក្នុងបន្ទុករបស់ខ្លួនទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស. ដែលជិតលោកអ្នកបំផុតឱ្យបានគ្រប់ៗ គ្នា ដើម្បីក្លាយជាសមាជិក ប.ស.ស. និងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ស្របតាមបទប្បញ្ញត្តិជាធរមាន។

លោក រស់ នឿន អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានជំរុញឱ្យមន្ត្រីសាធារណៈ ទាំងអស់ ដែលចំណុះឱ្យរដ្ឋបាលសាលាខេត្តប៉ៃលិន មិនទាន់នាំប្តី-ប្រពន្ធ ឬកូន ជាអ្នកក្នុងបន្ទុករបស់ខ្លួនទៅចុះឈ្មោះចូលជាសមាជិក ប.ស.ស. នៅតាមទីស្នាក់ការសាខា ប.ស.ស. ឱ្យបានឆាប់បំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. ក្នុងន័យចូលរួមសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ការធានារ៉ាប់រងលើរបបថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្ដប់ជាសកលនាពេលដ៏ខ្លីខាងមុខ៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច