ព័ត៌មានជាតិ
ខេត្តបាត់ដំបង មានតែស្រុកមួយដាំកៅស៊ូ អាចរកចំណូលចន្លោះពី ៧-៨ លានរៀលក្នុង ១ ខែ
ដំណាំកៅស៊ូសម្រាប់ខេត្តបាត់ដំបងមានតែក្នុងស្រុកសំឡូតមួយប៉ុណ្ណោះ ដែលមានកសិករដាំដុះលើផ្ទៃដីសរុប ១២ ហិកតានិងកំពុងប្រមូលផលចំនួន ៥ ហិកតា។
បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ដំណាំកៅស៊ូមិនមែនដំណាំយុទ្ធសាស្រ្តសំខាន់សម្រាប់ប្រជាកសិករនៅក្នុងខេត្តបាត់ដំបងនោះទេ។ ភាគច្រើនប្រជាកសិករ ដាំដំណាំបរិភោគមានផ្លែឈើនិងបន្លែគ្រប់ប្រភេទ ក្រៅពីដំណាំស្រូវ។ យ៉ាងណាមិញមន្រ្តីជំនាញអះអាងថា នេះមិនមែនមានន័យថា ទឹកដីខេត្តបាត់ដំបងដាំកៅស៊ូមិនបានផលនោះទេ គឺមកពីប្រជាកសិករមិនដាំដោយសារតែដំណំកៅស៊ូប្រើប្រាស់រយះពេលយូរ មិនផ្តល់សេដ្ឋកិច្ចតាមតម្រូវការគ្រួសារ រលុះត្រាអ្នកដាំកៅស៊ូនោះមានធន់ធានទើបអាចដាំបាន។
ប្រជាកសិករនៅស្រុកសំឡូត ដែលប្រកបរបរកសិកម្ម បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់ខ្លះមានទំហំដីកសិកម្ម សមល្មមដាំដំណាំកៅស៊ូបាន ប៉ុន្តែដំណាំនេះមិនមែនជាជំរើសនោះទេ ព្រោះតម្រូវការសេដ្ឋកិច្ចវិលជុំរបស់ពួកគាត់អាចទទួលយកបានត្រឹមប្រកបរបរកសិកម្មលើដំណាំហូបផ្លែ ឬក៏ជាដំណាំកសិកម្មវិលជុំប៉ុណ្ណោះ ទើបផ្គត់ផ្គង់ជីវភាពគ្រួសារបានទាន់ពេលវេលា ខណះដំណាំកៅស៊ូប្រើរយះពេលចន្លោះពី ៥ ទៅ ៦ ឆ្នាំទើបបានប្រមូលផល។
ពលរដ្ឋលើកឡើងបន្តថា ដំណាំកៅស៊ូទាល់តែអ្នកមានជីវភាពគ្រួសារធូរធាទើបមានលទ្ធភាពដាំបាន ហើយផលក៏ទទួលបានគួរសមដែរ។ នៅខេត្តបាត់ដំបងមានតែនៅក្នុងស្រុកសំឡូត ដែលបានដាំដើមកៅស៊ូគឺជាអតីតទាហានខ្មែរក្រហម ។
បុរសវ័យចំណាស់ម្នាក់ ដែលរាងកាយមានពិការផងដើរនៅក្នុងចំការដើមកៅស៊ូ កំពុងប្រមូលផលជ័រកៅស៊ូ គឺលោក សុំ សុខុន រស់នៅភូមិតាកិប ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង បានឲ្យដឹងថា លោកកំពុងប្រមូលផលជ័រកៅស៊ូ លើផ្ទៃដីចំនួន ៥ ហិកតា ក្នុងចំណោមផ្ទៃដីដំណាំកៅស៊ូសរុប ១២ ហិកតា។ ដីដាំកៅស៊ូទាំង ១២ ហិកតា មាន ៥ ហិកតា ដែលកំពុងប្រមូលផល ហើយ ០៧ ហិកតាទៀត លោកបានចែកឲ្យទៅកូនចៅ។
កសិកររូបនេះបន្តថា កៅស៊ូលោកបានដាំចាប់ពីឆ្នាំ២០០៩ ដោយក្នុង ១ ហិកតាលោកបានដាំចំនួ ៥៥០ ដើម។
ម្ចាស់ចម្ការរូបនេះបន្តទៀតថា ការប្រមូលផលជ័រកៅស៊ូសម្រាប់ទីផ្សារមិនពិបាកនោះទេ។ អ្វីដែលពិបាកគឺខ្វះទិន្នផលសម្រាប់ផ្គត់ផ្គង់ទីផ្សារ។
ការប្រមូលផលបាន ២ ដងក្នុង ១ ខែ ក្នុងនោះ ១៥ ថ្ងៃលោកប្រមូលម្តងបាន ១ តោន កន្លះ ក្នុង ១ ខែប្រមូលផលបាន ៣ តោន។ តម្លៃទីផ្សារអាចលក់បានចន្លោះពី ២៧០០ រៀល ដល់ ៣៧០០ រៀលក្នុង ១ គីឡូក្រាម ហើយបើគិតជាប្រាក់ចំណូលប្រចាំខែបានចន្លោះពី ៧ ទៅ ៨ លានរៀលក្នុងមួយខែ។
លោក សុំ សុខុន បន្តថា ដំណាំកៅស៊ូចាប់ពីអាយុ ៥ ទៅ ៦ ឆ្នាំទើបបានប្រមូលផល៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)