ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ចែកដបទឹកដល់មន្ត្រី-បុគ្គលិក ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកក្នុងតំបន់អង្គរ
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា កាលពីពេលថ្មីៗនេះ បាននាំយកដបទឹកចំនួន៥០ ចែកជូនដល់ភ្នាក់ងារទេសចរ ភ្នាក់ងារសណ្តាប់ធ្នាប់ បុគ្គលិក និងកម្មករនៃមណ្ឌលបដិសណ្ឋារកិច្ចចំនួន ៥០នាក់ នៅប្រាសាទបន្ទាយស្រីសម្រាប់ច្រកទឹកពិសារប្រចាំថ្ងៃ ក្នុងបំណងរួមគ្នាកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិកផ្សេងៗ និងលើកកម្ពស់បរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរ។

លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមនៃភ្នាក់ងារទេសចរ បានឱ្យដឹងថា ការចែកជូនដបទឹកនេះ គឺចង់លើកទឹកចិត្តដល់មន្រ្តី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅប្រាសាទបន្ទាយស្រី ដើម្បីធ្វើជាគំរូក្នុងការច្រកទឹកពីម៉ាស៊ីនចម្រុះទឹកស្អាត ដែលមានដាក់ឱ្យប្រើប្រាស់ និងបញ្ឈប់នូវការប្រើដបប្លាស្ទិកជាបន្តទៀត។
លោកស្រី ឈឹម រដ្ឋនា ប្រធានក្រុមភ្នាក់ងារទេសចរប្រចាំប្រាសាទបន្ទាយស្រី បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដបទឹកថ្មី។ ក្នុងនាមជាប្រធានភ្នាក់ងារទេសចរនៅប្រាសាទបន្ទាយស្រី អ្នកស្រី ឈឹម រដ្ឋនា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ក៏ដូចជាអង្គការ GIZ ដែលបានផ្ដល់នូវដបទឹក ក្នុងគោលបំណងរួមគ្នាដើម្បីកម្ពុជាគ្មានប្លាស្ទិក។

សូមរម្លឹកថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងអង្គការ GIZ បានរៀបចំកម្មវិធីសម្ពោធប្រព័ន្ធចម្រោះទឹកស្អាត នៅបរិវេណខាងមុខប្រាសាទបន្ទាយស្រី ដើម្បីជូនដល់មន្រ្តី-បុគ្គលិក អាជ្ញាធរ អ្នកលក់ដូរ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធពិសេសភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅប្រាសាទបន្ទាយស្រីអាចពិសារ ក្នុងបំណងជួយកាត់បន្ថយ កាកសំណល់ និងការបំពុលបរិស្ថានដោយសំសំណល់ប្លាស្ទិកនៅតំបន់រមណីយដ្ឋានអង្គរ៕


-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?