ព័ត៌មានជាតិ
សហព័ន្ធកីឡាទោចក្រយានកម្ពុជា ជិះកង់ប្រមូលមូលនិធិសប្បុរសធម៌ ដើម្បីទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ
សហព័ន្ធកីឡាទោចក្រយានកម្ពុជា ជិះកង់ប្រមូលមូលនិធិសប្បុរសធម៌ ដើម្បីទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ។ ទឹកប្រាក់ដែលទទួលបានពីការជិះកង់ប្រមូលមូលនិធិសប្បុរសធម៌ ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ មានចំនួន ២១ ១១១ ១០០រៀល ដោយមាន កីឡាករមកពីប្រទេស ហ្វីលីពីន បារាំង អង់គ្លេស វៀតណាម និងកម្ពុជាចូលរួម។ ការរៀបចំជិះកង់ប្រមូលមូលនិធិសប្បុរសធម៌នេះ ក្រោមការដឹកនាំដោយលោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា។

តាមការបញ្ជាក់របស់ លោក នូ ចំរើន បានឱ្យដឹងថា ការរៀបចំជិះកង់ប្រមូលមូលនិធិសប្បុរសធម៌នេះ ក្នុងគោលបំណង ដើមី្បកៀងគរសម្ភារៈ ថវិកា ពីអ្នកបានចុះឈ្មោះ ក៏ដូចសប្បុរសជន សម្រាប់ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និងធ្វើការផ្សព្វផ្សាយពីកីឡាទោចក្រយានកម្ពុជា ដែលមានក្លឹបជាច្រើន នៅកម្ពុជា បានមករួមគ្នាជឹះកង់ចេញពីភ្នំពេញ ឆ្ពោះមកខេត្តសៀមរាប។ ព្រមទាំងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលជាឆ្នាំទស្សនាសៀមរាប ស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលដៅធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជា កាន់មានសន្ទុះកើនឡើង។
លោកបានបន្តទៀតថា យោងតាមទន្ន័យនៃការចុះឈ្មោះមានកីឡាករចំនួន ២៣៨នាក់ ដែលក្នុងនោះ ក៏មានក្រុមកីឡាករដែលបានចូលរួមអបអរសាទរ ជូនដំណើរគាំទ្រដល់អ្នកកីឡាករជិះកង់នេះ ដែលមានខេត្តជាប់ផ្លូវជាតិលេខ៦ មានខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប ដែលបានចូលរួមជូនដំណើរ ចេញពីរាជធានីភ្នំពេញ មកសៀមរាប មានប្រមាណជា ៥០០នាក់ ចូលរួម ហើយមកដល់ព្រំប្រទល់ខេត្តនីមួយៗ ទើបត្រឡប់ទៅវិញ។ ក្នុងនោះកម្មវិធីនេះដែរ ក៏មានកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចតាមបណ្តាខេត្ត ក្នុងការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍តាមដងផ្លូវទៀតផង។

លោក នូ ចំរើន បានបញ្ជាក់ថា ក្រុមកីឡាករដែលបានចូលរួមជិះកង់ពេលនេះ មួយចំនួនមិនមែនជាកីឡាករអាជីព ឬ កីឡាករកម្រិតខ្ពស់នោះឡើយ តែពួកគេមានឆន្ទះក្នុងការស្រឡាញ់វិស័យកីឡាជិះកង់ ដែលបង្កនូវភាពសប្បាយរីករាយ និងធ្វើឱ្យកាយសម្បទាកាន់តែរឹងមាំ និងសុខភាពមាំមួន។ ម៉្យាងទៀតការប្រមូលមូលនិធិសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ មានចំនួន ២១ ១១១ ១០០រៀល ដែលទទួលបានពីអ្នកចុះឈ្មោះជិះកង់ និងមួយផ្នែកទៀតទទួលបានពីការចូលរួមពីសប្បុរសជនជួយដល់មន្ទីរពេទ្យកុមារអង្គរ។
លោកបញ្ជាក់ទៀតថា ការជិះកង់ប្រមូលមូលនិធិនេះ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំកម្មវិធីជិះកង់នេះ ក្នុងមួយឆ្នាំមានពីរលើក។ ក្នុងនោះ លើកទីមួយធ្វើនៅថ្ងៃទី១ មិថុនា សម្រាប់ទ្រទង់មន្ទីរពេទ្យកុមារអង្គរ និងលើកទី២ ធ្វើនៅចុងឆ្នាំ ក្នុងខែធ្នូ ដើមី្បប្រមូលមូលនិធិទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា(ជ័យវរ្ម័នទី៧) ហើយនេះក៏ជាលើកទី១ ផងដែរ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមគាំទ្រវិស័យកីឡាជិះកង់ ក្នុងការប្រមូលមូលនិធិទ្រទ្រង់ដល់មន្ទីរពេទ្យទាំងពីរ ក្នុងការជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជា៕
អត្ថបទ៖ គឿន វេត



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ