Connect with us

ព័ត៌មានជាតិ

អន្តរាគមន៍​ជួយ​ពលការិនីខ្មែរបាន ៦៣ នាក់ ​នៅ​ប្រទេសអារ៉ាប៊ីសាអូឌីត ​​​វិលមក​ប្រទេស​កម្ពុជា​វិញ

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បង្ហាញពី​វឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបានវិលត្រឡប់​មកប្រទេសកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីជូនដំណឹង​របស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ គិតត្រឹមថ្ងៃ ២ មិថុនា ក្រសួងបានរៀបចំឱ្យពលការិនីវិលត្រឡប់មកមាតុប្រទេសវិញសរុបចំនួន ៦៣ នាក់រួចហើយ។

សេចក្តីប្រកាស​ដំណឹង​របស់ក្រសួង​បានបន្ត​ថា ក្រសួង​បាន​សហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថាន​ឯកអគ្គរាជ​ទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័ន​ពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ និង សម្របសម្រួលឱ្យបងប្អូនពលការិនីចំនួន ៦ នាក់បន្ថែមទៀត បាន​វិល​ត្រឡប់​មក​ប្រទេសកម្ពុជាវិញនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រកបដោយសុវត្ថិភាព។

ការមកដល់របស់បងប្អូនពលការិនីត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំ និង​មន្តី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង​នៅ​ទីស្ដីការក្រសួង ដោយបងប្អូនពលកាវិនីបានជួបជុំជាមួយក្រុមគ្រួសារប្រកបដោយភាពនឹករលឹក និងសប្បាយរីករាយ។ បន្ថែម ពីនេះទៀត មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង ក៏បានផ្ដល់ការពិនិត្យ​សុខភាព​ដល់បងប្អូនពលការិនី ណែនាំអំពី ឱកាសការងារដើម្បីផ្ដល់ការងារថ្មីធ្វើ និងការចូល​រៀន​វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងបានជួនបងប្អូន​ពលកាវិនី​ទៅកាន់​គេហដ្ឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាព។

ចំណែកបងប្អូនពលការិនីដែលមិនទាន់បានវិលត្រឡប់មកវិញ កំពុងត្រូវបានជួយទំនុកបម្រុងកន្លែង​ស្នាក់នៅ អាហារ និងតម្រូវការផ្សេងៗដោយស្ថានឯកអគ្គរាជទូតកម្ពុជា។ ក្រសួង និងស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ក៏បាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំបែបបទ និង​នីតិវិធី​ឱ្យបងប្អូន​ពលការិនីបានវិលត្រឡប់ មកមាតុប្រទេសវិញនៅពេលដ៏ខ្លីខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម