ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី៖ ដើមឈើពិតជាមានសារៈសំខាន់ណាស់ចំពោះមនុស្ស និងសត្វ
លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តរតនគិរី បានថ្លែងថា ដើមឈើពិតជាមានសារៈសំខាន់ណាស់ចំពោះមនុស្ស និងសត្វ ពីព្រោះថា នៅក្នុងបរិស្ថាន ដើមឈើជួយឲ្យមានដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិនានា ផ្តល់ជាម្លប់ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និងផ្តល់ត្រឡប់មកវិញនូវអុកស៊ីសែនសម្រាប់មនុស្ស និងសត្វដកដង្ហើមជាដើម។

ការថ្លែងរបស់អភិបាលខេត្តរតនគិរីរូបនេះធ្វើឡើងនៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសលោកដឹកនាំកម្លាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រមាណ៨០នាក់ ដាំដើមដូង និងដើមក្ងោកជុំវិញរមណីយដ្ឋានមាត់បឹងកន្សែង។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត មានសង្ឃឹមយ៉ាងមុតមាំថា ក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខនៅជុំវិញរមណីយដ្ឋាន បឹងកន្សែង ប្រែក្លាយជាកន្លែងមានពណ៌បៃតងស្រស់បំព្រង គួរជាទីទាក់ទាញ និងអាចក្លាយជាកន្លែងមួយល្អសម្រាប់ សម្រាកលំហែកាយ ស្រូបយកខ្យល់អាកាស បរិសុទ្ធបំបាត់អស់ភាព នឿយណាយ អារម្មណ៍តានតឹង និងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងបានលុងទាំងមូល។

លោកបានថ្លែងនូវការកោតសសើរ និងវាយតម្លៃ ខ្ពស់ ចំពោះអាជ្ញាធរក្រុង-សង្កាត់ និងកម្លាំង(ស.ស.យ.ក)ដែលបានចូលរួមព្រឹត្តិការណ៍ដាំកូនដូង និងកូនក្ងោកនាពេលនេះ និងត្រូវបន្តធ្វើកិច្ចការនេះតទៅទៀត ដើម្បីឲ្យរមណីដ្ឋានមូយនេះ ក៏ដូចជាក្រុងបានលុងមានពណ៌បៃតងស្រស់បំព្រង៕
អត្ថបទ៖ វុទ្ធឦសាន







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ