ព័ត៌មានជាតិ
ទំនប់ស្ទាក់ទឹកស្អាតដ៏ធំមួយលើភ្នំបូកគោ បញ្ចប់សាងសង់នៅ ២ ខែទៀត អាចផ្ទុកទឹកបាន ១ លានម៉ែត្រគីប
ទំនប់ស្ទាក់ទឹកស្អាតដ៏ធំមួយនៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ កំពុងឈានទៅសម្រេចបញ្ចប់ការសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ។


លោក កែវ សិទ្ធ នាយកផ្នែកលក់ក្រុមហ៊ុនសុខា អូតែល បានគូសបញ្ជាក់ប្រាប់ដល់បណ្តាញក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅឧទ្យានជាតិបូកគោកាលពីសប្តាហ៍មុនថា ទំនប់ទឹកនេះមានលទ្ធភាពអាចផ្ទុកទឹកបានរហូតដល់ ១ លានម៉ែត្រគីប។
បើតាមផែនការគ្រោងបញ្ចប់ការសាងសង់រយៈពេល ៣ ឆ្នាំ ប៉ុន្តែលទ្ធផលជាក់ស្ដែងគិតត្រឹមពេលនេះ អាចរួចរាល់ក្នុងរយៈពេលពីរទៅបីខែខាងមុខទៀត។ នេះបើតាមលោក កែវ សិទ្ធ។
លោកបន្តថា ទំនប់ទឹកដែលចាយថវិកាសាងសង់ជាង ៥ លានដុល្លារ នឹងជួយបង្កើនសមត្ថភាពក្នុងការផ្គត់ផ្គត់ទឹកស្អាតមិនឲ្យខ្វះខាត ខណៈកន្លងទៅទឹកស្អាតដែលប្រើប្រាស់ទូទៅមានប្រភពពីបឹងធម្មជាតិមួយនៅលើភ្នំបូកគោ។
បើតាមលោក កែវ សិទ្ធិ ទីតាំងទំនប់នេះថ្ងៃក្រោយ ក៏នឹងអាចក្លាយជាគោលដៅទេសចរណ៍បន្ថែមទៀត ដោយសារវិសាលភាពផ្ទៃទឹកដ៏ទាក់ទាញព័ទ្ធជុំវិញដោយធម្មជាតិយ៉ាងស្រស់បំព្រង៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា