Connect with us

ព័ត៌មានជាតិ

ពលការិនី អរគុណ រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ មើលថែ តាំងពីនៅអារ៉ាប៊ីសាអូឌីត រហូតមកដល់ស្រុកខ្មែរ

បានផុស

នៅ

ក្រុម​ពល​ការិនី​ខ្មែរ ៦ នាក់​ទៀត ទើប​ធ្វើ​មាតុភូមិនិវត្តន៍​មកពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃ​ទី ២ ខែមិថុនា ឆ្នាំ ២០២៤ បាន​សម្តែង​ការសប្បាយរីករាយ និង​អរគុណ​រាជរដ្ឋាភិបាល​ដែល​បាន​ជួយ​យកចិត្តទុកដាក់ មើលថែទាំ​ពួកគាត់​រហូត​បាន​ត្រឡប់មក​ជួបជុំ​ជាមួយ​សាច់ញាតិ​បងប្អូន​វិញ​នៅក្នុង​ប្រទេស​កំណើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពល​ការិនី​ខ្មែរ​ទាំង ៦ នាក់​នេះ បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ ប្រកបដោយ​សុខ​សុវត្ថិភាព និង​បានទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងៗ ទៀត។

ពល​ការិនី ញ៉េប សុភា បានបង្ហាញ​ពី​ការសប្បាយ​ចិត្ត​ជាខ្លាំង​ដែល​បាន​មកដល់​ស្រុកកំណើត​វិញ ជាពិសេស​ការ​យកចិត្តទុកដាក់​ខ្លាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ពល​ការិនី។

អ្នកស្រី បញ្ជាក់​ថា «ពេល​ខ្ញុំ​បាន​ត្រឡប់មកវិញ ខ្ញុំ​ឃើញ​ពួកគាត់​បាន​យកចិត្តទុកដាក់​ជាមួយ​ពួក​ខ្ញុំ​ខ្លាំង​មែនទែន​។ ពីដំបូង​ឡើយ​ ខ្ញុំ​អត់​ទាន់​ជួប ខ្ញុំ​អត់​នឹកស្មាន​ដល់​…​ដល់ពេល​បាន​ជួប​ហើយ​បាន មាន​អារម្មណ៍​រំភើប​ចេញពី​បេះដូង​ដែល​ឃើញ​ពួកគាត់​ស្វះស្វែង​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​នៅ​ស្រុក​គេ​ត្រឡប់​មក​ប្រទេស​យើង​វិញ​»។

ចំណែក ពល​ការិនី ខា សុខៃ ដែល​ជា​ពល​ការិនី​ខ្មែរ​ម្នាក់ទៀត ក៏បាន​បង្ហាញ​ពី​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​បាន​មកដល់​ស្រុកកំណើត និង​បាន​ជួបជុំ​គ្រួសារ​បងប្អូន​ឡើងវិញ។ ពល​ការិនី​រូបនេះ បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ជួយ​ឲ្យ​ពួកគាត់​បាន​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​ដោយ​សុវត្ថិភាព។

ពល​ការិនី ខា សុខៃ បញ្ជាក់​ថា «​ខ្ញុំ​មាន​តែ​អរគុណ សម្ដេច ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​បាន​មក​ខ្មែរ ជួយ​ទិញ​សំបុត្រ​យន្តហោះ​តាំងពី​នៅ​អារ៉ាប់​រហូតមកដល់​ខ្មែរ។ ខ្ញុំ​សប្បាយចិត្ត​ជា​ខ្លាំង​ដោយសារ​មកដល់​ដី​ខ្មែរ បាន​ជួប​ម៉ាក់​ប៉ា​បងប្អូន​ទាំងអស់​»។

ដោយឡែក ពល​ការិនី ផង សុភី ក៏បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ផង​ដែរ បន្ទាប់ពី​ខ្លួន​អាច​វិល​ត្រឡប់​មកកាន់​ស្រុក​កំណើត​វិញ។

ពល​ការិនី ផង សុភា និយាយ​ថា «​ឥលូវ​នេះ ​ខ្ញុំ​បានមក​ដល់​ប្រទេស​ខ្មែរ​ដោយ​សុវត្ថិភាព​ហើយ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​បងៗ ដែល​ខំ​ស្វះស្វែង​ដើម្បី​ឲ្យ​ពួក​ខ្ញុំ​បានមក​ដល់​ប្រទេស​ខ្មែរ​។ ខ្ញុំ​សង្ឃឹមថា​បងប្អូន​ដែល​នៅក្រោយ កុំ​បោះបង់​ការ​ទុកចិត្ត​នៅ​លើ​នាយករដ្ឋមន្ត្រី ព្រមទាំង​បងៗ​ ក្រសួង​ការងារ ព្រោះ​ពួកគាត់​ព្យាយាម និង​ឲ្យ​ពួក​យើង​បាន​មកដល់​ស្រុក​ខ្មែរ​វិញ​មិន​ខាន តែ​យើង​ត្រូវ​អត់ធ្មត់​បន្តិច​»។

សូម​បញ្ជាក់​ថា គិត​ត្រឹម​លើក​នេះ​ទៀត មាន​ពល​ការិនី​ចំនួន ៦៣ នាក់​ហើយ ដែល​បាន​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​ ក្រោម​ការ​ជួយ​សម្របសម្រួល​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​ភាគី​ពាក់ព័ន្ធ តាម​ការ​ស្នើ​ឱ្យ​ជួយ​អន្តរាគមន៍​ពី​ពលរដ្ឋ​ខ្មែរ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួម​នឹង​គ្រប់​ភាគី​ពាក់ព័ន្ធ នឹង​នៅតែ​បន្ត​ធ្វើ​កិច្ច​សម្របសម្រួល​ដើម្បី​ជួយ​ពល​ការិនី​ខ្មែរ​ដែល​នៅសល់​ឱ្យ​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក្នុង​ពេល​ឆាប់ៗ នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៦ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៥៣ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៥៤ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម