Connect with us

ព័ត៌មានជាតិ

គម្រោងអភិវឌ្ឍន៍ប៉ម នៅសហគមន៍បឹងកាឆាង ជួប​កង្វះខាតថវិកា មិនអាច​សម្រេច​តាម​ផែនការ

បានផុស

នៅ

ថ្លែង​ប្រាប់ ​«កម្ពុជា​ថ្មី​» នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ លោក​ស្រី អ៉ី រីនូ គណៈកម្មាធិការ​ការ​ពារ​សហគមន៍​បឹង​កាឆាង បាន​លើក​ឡើង​ថា គម្រោង​អភិវឌ្ឍន៍​ប៉ម និង​កន្លែងទស្សនា​​ត្រីផ្សោត​រួមទាំងការរៀបចំ​ទីតាំង​បម្រើ​សេវាទេសចរណ៍​​ផ្សេង​ទៀត នៅ​មិន​ទាន់​លេច​ចេញ​ជា​រូប​រាងនិង​ទទួល​បាន​ផ្លែផ្កា​នៅ​ឡើយ ​ដោយសារខ្វះខាត​ថវិកា​គាំទ្រ​គម្រោង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​អភិវឌ្ឍ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​បឹង​កាឆាង តាម​ផែនការ​នឹង​សម្រេច​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០២៤ ឬ​​ចុង​​ឆ្នាំ២០២៤ ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គម្រោង​នៅ​ទ្រឹង​មិន​ទាន់សម្រេច​បាន​ជា​​ផ្លែផ្កា​ដូច​ការ​គ្រោង​ទុក។

សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​បឹង​កាឆាង​ គ្រោង​​រៀប​ចំ​ប៉ម​ដើម្បី​មើល​ត្រី​ផ្សោត កន្លែង​ស្ទូចត្រី និង​ស្ពាន​យោល ព្រម​ទាំង​​កញ្ចុះ​អង្គុយ​ចាក់​បេតុង​នៅ​ក្រោម​ដើម​កោងកាង គួប​ផ្សំ​សេវា​កម្ម​​ដឹក​ភ្ញៀវ​ទេសចរ​និង​ធ្វើម្ហូប​អាហារ​បម្រើ​ភ្ញៀវ​នៅ​លើ​​ទូក​នៅ​សហគមន៍​ការពារ​ធន​ធាន​ធម្មជាតិ​បឹង​កាឆាង។

លោក​ស្រី អ៉ី រីនូ បាន​ឱ្យ​ដឹង​ថា បាន​បន្ត​ថា «​បច្ចុប្បន្ន​សម្រាប់​គម្រោង​នេះ យើង​អាចសម្រេចបានត្រឹម ៥០% ប៉ុណ្ណោះ ដោយហេតុថា វាមាន​បញ្ហា​ប្រឈម​ខ្លាំង​ផ្នែក​ថវិកា ហើយក៏មិនមាន​​ខាង​ជំនួយ​ណាមក​ជួយ​នោះ​ទេ​។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​យើង​យក​ថវិកា​បដិភាគ​នៅ​ក្នុង​សហគមន៍​ផ្ទាល់​យក​ទៅ​សាងសង់ ក៏​មាន​តែ​មួយ​ចំនួនតូច មិន​អាច​គ្រប់គ្រាន់​ដែរ​ ចឹង​ទាល់​តែ​មាន​ដៃ​គូ និង​ជំនួយ​ពី​ខាង​ក្រៅ​ ទើបគម្រោងអាចដំណើរការទៅបាន»។

គណៈកម្មាធិការ​ការ​ពារ​សហគមន៍​បឹង​កាឆាងបាន​បន្ត​ថា ​នៅ​ក្នុង​សហគមន៍​នៅ​មិន​ទាន់​មាន​កន្លែង​ណា​ដែល​ទាក់ទាញ​ច្រើន​ដល់​ភ្ញៀវ​ទេសចរ ឬអាចទាក់ចិត្តឱ្យភ្ញៀវមកម្តងហើយចង់មកម្តងទៀត ដូច្នេះ​សព្វថ្ងៃ​គឺ​មាន​ភ្ញៀវ​ទេសចរ​នៅ​តាម​បណ្ដា​ខេត្ត​នានា ក៏​ដូច​ជា​អ្នក​នៅ​​ក្នុង​ខេត្ត​ផ្ទាល់​តិច​តួច​ប៉ុណ្ណោះ​ដែល​បាន​មក​លេង​កម្សាន្ត​ សម្រាប់​តែ​ថ្ងៃ​បុណ្យ​ទាន និង​ថ្ងៃ​សៅរ៍​អាទិត្យ​ ដែល​មក​សម្រាក​លំហែ​កាយ និង​ជួប​ជុំ​បែប​លក្ខណៈ​គ្រួសារ។

បើ​ទោះ​បី​ជា​គម្រោង​នេះ​នៅ​មិន​ទាន់​អាច​សម្រេច​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​ក្នុង​នាម​ជា​គណៈកម្មាធិការ​ការ​ពារ​សហគមន៍​បឹង​កាឆាង លោក​ស្រី​ អ៉ី រីនូ នៅ​តែ​រំពឹង​យ៉ាង​មុតមាំ​ថា នា​ថ្ងៃ​ខាង​មុខលោកស្រីនឹង​ខិតខំ​ធ្វើ​យ៉ាង​ណា បង្កើត​កន្លែង​ទេសចរណ៍​បន្ថែមទៀត​ ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ឱ្យ​បាន​ច្រើន​កុះករ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម