Connect with us

ព័ត៌មានជាតិ

មេឃុំទទួលស្គាល់ទំនប់ផ្លូវ៤១ មានតាំងពីរបបប៉ុលពត គ្រាដែលទីតាំងនោះ​កំពុងមានភាពចម្រូងចម្រាស

បានផុស

នៅ

មេឃុំស្នំក្រពើ ស្រុកគងពិសី លោក ឃឹម ងួន បានធ្វើលិខិតមួយ ទៅអភិបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជុំវិញបញ្ហាទំនាស់ដីធ្លីនៅទីតាំងទំនប់នៅលើផ្លូវ៤១ កំពុងស្ថិតក្នុង​ភាពចម្រូង​ចម្រាស់ ដោយប្រជាពលរដ្ឋជាច្រើនគ្រួសារតវ៉ាឲ្យអាជ្ញាធរដោះស្រាយ ក្នុងពេលដែលទីតាំងនោះ ត្រូវបានឈ្មួញ អ្នកមានអំណាចចាក់ដីលុប នឹងធ្វើរបងព័ទ្ធធ្វើជាកម្មសិទ្ធ។

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដើម្បី​អោយ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​បញ្ជាក់​អោយ​បាន​ច្បាស់ អំពី​ភាព​ចម្រូង​ចម្រាសដែល​ថា ដី​នៅ​ចំណុច​លើ​ផ្លូវ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧ មិនមែន​ជា​ដី​ទំនប់នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងការបំភ្លឺពេលនេះ លោក ឃឹម ងួន មេឃុំស្នំក្រពើ បានទទួលស្គាល់ថា ទីតាំងទំនប់ផ្លូវ៤១នេះ ពិតជាមានទំនប់ តាំងពីរបប ប៉ុលពត ពិតប្រាកដមែន។

បើតាមលោកមេឃុំស្នំក្រពើ កន្លងមកប្រជាពលរដ្ឋ ភូមិអណ្តូងច្រុះ បានអាស្រ័យផលលើទំនប់ នេះ ជាយូរយារមកហើយ ពោលគឺ តាំងពីជំនាន់ ប៉ុលពត មកម្ល៉េះ តែដោយពុំមានស្តារទំនប់ បានរាក់ដូចជាដីស្រែ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ សុំមិនប្រាប់ឈ្មោះបាន អះអាងថា ពេលនេះ ដីទំនប់កំពុងត្រូវបាន​ឈ្មួញមានលុយ មានអំណាច រំលោភយក ដោយរៀបឥដ្ឋ និង ធ្វើរបងថ្មព័ទ្ធ ធ្វើជាកម្មសិទ្ធិ តែម្តង។

ទោះបីយ៉ាងណាក៏ដោយកម្ពុជាថ្មីមិនទាន់អាចសុំការបំភ្លឺពីភាគីម្ខាងទៀតនៅឡើយនោះទេ។

ប្រជាពលរដ្ឋ បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែម្តង សូមមេត្តាជួយអន្តរាគមន៍បញ្ហានេះផង ដើម្បីអោយប្រជាពលរដ្ឋ មានទំនប់ និង មានទឹក ដើម្បីអាស្រ័យផល ធ្វើស្រែចំការ ចិញ្ចឹមជីវិត៕

អត្ថបទ៖ ឌីរៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម