Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានសង់អគារសិក្សាជាង ៤ ៥០០ ខ្នង នៅទូទាំងប្រទេស

បានផុស

នៅ

លោក កាន់ ពុទ្ធី អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ នៅថ្ងៃទី៣ ខែមិថុនា នេះថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ សំណង់អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាន ៤ ៥៤៥ ខ្នង ស្មើ ២៩ ៧០៥ បន្ទប់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំក៏ដូចជាកសាងធនធានមនុស្សឱ្យកាន់តែប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាន់ ពុទ្ធី បានបន្តថា ឆ្នាំសិក្សា២០២៣-២០២៤ ក្រសួងមានសាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សាចំនួន ១៩ ៣៤១ ខ្នង កើន ៥១១ ធៀបទៅនឹងឆ្នាំសិក្សា២០២២-២០២៣ ក្នុងនោះ សាលាមត្តេយ្យ សិក្សាគ្រប់រូបភាព ៨ ៨៩១ សាលា/កន្លែង (សាធារណៈ ៤ ៦៩៤ សហគមន៍ ៣ ២៩០ និងឯកជន ៩០៧) សាលាបឋមសិក្សា ៨ ២៥២ (ឯកជន ៨៥៤) អនុវិទ្យាល័យ ១ ៣៤១ (ឯកជន ៩៩) និងវិទ្យាល័យ ៨៩៧ (ឯកជន ៣១៦ វិទ្យាល័យធនធាន ៦៧ និងវិទ្យាល័យអប់រំពិសេស ៦)។

ចំណែកគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៨៩ (កើន ៥៧) ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៧៩ (កើន ៣១) និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ១១០ (កើន ២៦) ដែលមានទីតាំងស្ថិតនៅ ២៥ ខេត្ត និងរាជធានី។ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ស្ថាប័ន ១៧។ គ្រឹះស្ថានឧត្តមសិក្សាដែលស្ថិត ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា មាន ៩០ (កើន ៦) និងមានទីតាំងស្ថិតនៅ ២១ ខេត្ត រាជធានី ក្នុង នោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ១៧ (កើន ៤) គ្រឹះស្ថានឧត្តមសិក្សាឯកជន ៧៣ (កើន ២) និងមានសាខា ៤០។ គ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥១ (កើន ២) ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សា សាធារណៈ ១០ និងឯកជន ៤១។ គ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាលថ្នាក់បណ្ឌិត ២៥ (ថេរ) ក្នុងនោះគ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ ៧ និងឯកជន ១៨។

លោក កាន់ ពុទ្ធិ បានបន្ថែមថា ការកើនឡើងសាលារៀនគ្រប់កម្រិតសិក្សាជួយបង្ខិតសាលារៀនឱ្យទៅជិតលំនៅឋានរបស់ប្រជាជនហើយការកើនឡើងនេះតាមរយៈអន្តរាគមន៍ មួយចំនួន ដូចជាយុទ្ធនាការប្រមូលកុមារដល់វ័យសិក្សា ការសាងសង់អគារសិក្សា ការផ្តល់គ្រូបង្រៀន ការផ្តល់ថវិកា ដំណើរការសាលារៀន ការផ្តល់អាហារូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រ ដែលបានបង្កឱកាសឱ្យសិស្ស និងនិស្សិត មានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការអប់រំនៅគ្រប់កម្រិត។

លោកបានបន្តទៀតថា ក្នុងនោះមានកុមារតូចទទួលបានសេវាអប់រំគ្រប់រូបភាព ៤០០ ៩៥៩នាក់ (កើន ១៣ ៦៨០នាក់ ស្មើ ៣,៥៣ភាគរយ) ស្រី ២០១ ២៩០នាក់ (កើន ៧ ២១៨ នាក់ ស្មើ ៣,៧១ ភាគេយ) ធៀបទៅនឹងឆ្នាំសិក្សា២០២២-២០២៣។ កុមារអាយុ ៥ ឆ្នាំមាន ២១៨ ៩៥០នាក់ (កើន ៥ ១១៦នាក់ ស្មើ ២,៣៩ ភាគរយ) ស្រី ១០៨ ២៣៤នាក់ (កើន ២ ៦៩៨នាក់ ស្មើ ២,៥៥ភាគរយ) នៅឆ្នាំសិក្សា២០២២-២០២៣។ សិស្សបឋមសិក្សាមាន ២ ២៦៥ ៧៨៣ នាក់ (កើន ៦៥ ៧៦២នាក់ ស្មើ ២,៩៨ ភាគរយ) ស្រី ១ ០៨៦ ៨៩២ នាក់ (កើន ៣០ ៣០៣ នាក់ ស្មើ ២,៨៦ ភាគរយ) ធៀបទៅនឹងឆ្នាំសិក្សា២០២២-២០២៣។ ការចូលរៀននៅបឋមសិក្សាសម្រេចបានអត្រាពិត នៃការសិក្សា ៩៩,៦ ភាគរយ កើន ៣,៩ ភាគរយ ធៀបទៅនឹងឆ្នាំសិក្សា២០២២-២០២៣។

សិស្សមធ្យមសិក្សាបឋមភូមិមាន ៧១១ ១១៣នាក់ (កើន ១៦ ៩៥២នាក់ ស្មើ ២,៤៤ ភាគរយ) ស្រី ៣៧៨ ២៤៧ នាក់ (កើន ១៥ ៥៩២នាក់ ស្មើ ៤,៤៩ភាគរយ) ធៀបទៅនឹងឆ្នាំសិក្សា២០២២-២០២៣។ ការចូលរៀននៅមធ្យមសិក្សាបឋមភូមិសម្រេចបានអត្រារួមនៃការសិក្សា ៦៥,៥ ភាគរយ (កើន ០,៧ ភាគរយ) ស្រី ៦៩,៩ ភាគរយ (កើន ០,៥ ភាគរយ) ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។ សិស្សមធ្យមសិក្សាទុតិយភូមិមាន ៤៣០ ៧៩២នាក់ (កើន ២៩ ១៨៧នាក់ ស្មើ ៧,២៦ ភាគរយ) ស្រី ២៣៧ ២៩៨ នាក់ (កើន ១៨ ៧៨២ នាក់ ស្មើ ៨,៥៦ ភាគរយ) ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។ ការចូលរៀននៅមធ្យមសិក្សាទុតិយភូមិសម្រេចបានអត្រារួមនៃការសិក្សា ៤៦,៧ ភាគរយ (កើន ២,៥ ភាគរយ) ស្រី ៥២,៨ ភាគរយ (កើន ៣,៦ ភាគរយ) ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម