Connect with us

ព័ត៌មានជាតិ

វៀតណាម​ស្នើ​គម្រោងកសា​ង​​កំពង់ផែធំ​​តម្លៃ​ ២ ប៊ីលាន​ដុល្លារ​ នៅភាគ​ខាង​ត្បូង​ប្រទេស​

បានផុស

នៅ

ក្រុម​ហ៊ុន​វៀតណាម​បាន​ស្នើ​​ដាក់​គម្រោង​កសាង​​​​កំពង់ផែ​ដឹក​ទំនិញដ៏​ធំ​​ តម្លៃ​ ២ ប៊ីលាន​ដុល្លារ​ លើ​ផ្ទៃ​ដី​ ៣៥០ ហិចតា​ ស្ថិត​​លើ​ឆ្នេរសមុទ្រ​​ខេត្ត​ Ba Ria – Vung Tau ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress កាល​ពី​ថ្ងៃ​អាទិត្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម​ បាន​និយាយ​ថា​ ​មាន​ក្រុម​ហ៊ុន​ធំ​ៗ​ចំនួន​៣​ បាន​ស្នើ​ឱ្យ​កសាង​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំពង់ផែ​ Cai Mep Ha ក្នុង​ក្រុង​​ Phu My Town​។ ​ដំ​ណាក់​កាល​ដំបូង​របស់​គម្រោង​ នឹង​​អនុវត្ត​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ ២០៣០​ ​ដែល​ពាក់​ព័ន្ធ​នឹង​​​ការ​កសាង​ចំណត​ផែ​​ចំនួន​​២​ ដើម្បី​ដាក់​នាវា​​កុងតឺន័រ​ផ្ទុក​ទម្ងន់​រហូត​ដល់​ ២៥០ ០០០ DWT ។

ក្រុម​ហ៊ុន​ដែល​ដាក់​សំណើ​​រួម​មាន​​សាជីវកម្ម​វិនិយោគ​ទុន​រដ្ឋ​ (SCIC) ក្រុម​ហ៊ុន​ Geleximco Group ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហាណូយ​ និង​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​ និង​ពាណិជ្ជកម្ម​អន្តរជាតិ (ITC)​ ​ដែល​​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ​។

បើ​តាម​ក្រសួង​ដឹក​ជញ្ជូន​ដដែល​ នៅ​ក្នុង​ឯកសារ​ដែល​បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​កាល​ពី​សប្តាហ៍​មុន​ សំណើ​​សម្រាប់​ដំណាក់​កាល​ទី​ ១​ គឺ​ស្រប​​តាម​ផែនការ​មេ​ទាំង​មូល​របស់​វៀតណាម​ និង​ផែនការ​លម្អិត​សម្រាប់​កំពង់ផែ​សមុទ្រ​​​ ទៅតាម​​ទំហំ​ និង​មុខងារ​របស់​នាវា​។ ​

ដោយ​សារ​តែ​ការ​វិនិយោគ​នៃ​គម្រោង​នេះ​ធំ​ ​​ក្រសួង​បាន​និយាយ​ថា​ វិនិយោគិន​ត្រូវ​បង្ហាញ​ពី​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ខ្លួ​​ន ​និង​សមត្ថភាព​ក្នុង​ការ​រៀប​ចំ​ដើម​ទុន​​ជា​មូលដ្ឋាន​ ដើម្បី​ទទួល​បាន​ការ​អនុម័ត​ស្រប​តាម​​បទ​ប្បញ្ញត្តិ​។​

គួរ​គូស​បញ្ជាក់​ថា​ បច្ចុប្បន្ន​​ កំពង់ផែ​​សមុទ្រ​​​នៅខេត្ត​ Ba Ria – Vung Tau ​មាន​ចំណតផែ​​ចំនួន​ ៧ ដែលមាន​សមត្ថភាព​ផ្ទុក​រហូត​ដល់​ ​៧,៦៦ លាន/ឆ្នាំ​ ​នៃ​ប្រភេទ​កុងតឺន័រ​ ២០ហ្វីត​ (TEUs)​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​ការ​ដឹក​ជញ្ជូន​កុងតឺន័រ​ជា​មធ្យម​ក្នុង​រយៈ​ពេល​ ៣​ ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​កំពង់​ផែ​​នោះ​ មាន​លើស​ពី​ ៨ លាន​ TEUs/ឆ្នាំ​ ដូច្នេះ​លើស​ពី​សមត្ថភាព​ដែល​បាន​កសាង​ឡើង​សម្រាប់​ចំណត​កុងតឺន័រ​។ ​

ក្រោម​ផែនការ​មេ​របស់​រដ្ឋាភិបាល​ស្ដី​ពី​​ការ​អភិវឌ្ឍ​ប្រព័ន្ធ​កំពង់​ផែ​សមុទ្រ​របស់​​វៀតណាម​សម្រាប់​ទសវត្សរ៍​នេះ​ ជាមួយ​នឹង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៥០​ កំពង់ផែ​ Cai Mep Ha ​ត្រូវ​បាន​​កំណត់​ថា​ជា​តំបន់​កំពង់ផែ​សមុទ្រ​អាទិភាព​មួយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

Elon Musk ទះដៃសប្បាយអរជាងគេ ខណៈកូនពៅលោកត្រាំ បែរស្ងប់ស្ងាត់ខ្លាំង

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានជាតិ២៤ នាទីutes មុន

តំណាងភាគីនិយោជក និងសហជីព ៖ ប្រាក់ឈ្នួលអប្បបរមាបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ ធ្វើឱ្យកម្មករ-និយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

ព័ត៌មានជាតិ២៧ នាទីutes មុន

លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម