ព័ត៌មានជាតិ
អុំទូកកៃយ៉ាក់តាមដងទន្លេមេគង្គចម្ងាយ ៥០ គីឡូម៉ែត្រ ជួយផ្សព្វផ្សាយទេសចរណ៍នៅខេត្តស្ទឹងត្រែង
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានរៀបចំដំណើរកម្សាន្តអុំទូកកៃយ៉ាក់តាមដងទន្លេមេគង្គចាប់ចេញពីចំណុចក្រោលសេះ តំបន់ទេសចរណ៍ទឹកធ្លាក់ព្រះនិមិត្តព្រំប្រទល់ទឹកដីឡាវ មកដល់ទឹកដីក្រុងស្ទឹងត្រែង ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ការរៀបចំអុំទូកៃយ៉ាកនេះគឺជាការយកចិត្តទុកដាក់រួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យសម្រចផែនការមេឆ្នាំ ២០២២ -២០២៦ ក្នុងគោលដៅលើកកម្ពស់វិស័យទេសចរណ៍នៅភាគឦសានក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងឱ្យបានច្រើន។
ទន្ទឹមការរៀបចំនេះ មន្ត្រីជំនាញពាក់ព័ន្ធបានធ្វើការសិក្សាពីចំណុចហានិភ័យមួយចំនួននៅតាមដងទន្លេ និងដាក់សញ្ញាហាមឃាត់មិនឱ្យឆ្លងកាត់ដើម្បីសុវត្ថិភាពធ្វើដំណើរបស់ភ្ញៀវទេសចរ បញ្ចៀសនូវឧបសគ្គផ្សេងៗ។
លោក សេង សុធា អ្នកសម្របសម្រួលប្រចាំនៅរមណីយដ្ឋានកោះហានបានបញ្ចាក់ថា នេះជាដំណើរកម្សាន្តបែបផ្សងព្រេង ព្រោះត្រូវចំណាយពេល ១ យប់ ២ ថ្ងៃ ដោយចេញដំណើរពីចំណុចទឹកធ្លាក់ព្រះនិម្មិតក្នុងឃុំព្រះរំកិល ព្រំប្រទល់កម្ពុជា-ឡាវ មកដល់ក្រុងស្ទឹងត្រែងដែលមានចម្ងាយប្រមាណជាង ៥០ គីឡូម៉ែត្រ។
សកម្មភាពនេះនឹងត្រូវជិះកៃយ៉ាក់តាមជ្រលងផ្ទាំងថ្មតូចធំ ក្នុងព្រៃលិចទឹកតំបន់រ៉ាមសារ ចាប់ពីទឹកដីភូមិសាស្ត្រឃុំអូរស្វាយមកដល់តំបន់ទេសចរណ៍សហគមន៍កោះហាន និងបន្តដំណើរចុះមកដល់ទីរួមខេត្តស្ទឹងត្រែងតែម្តង ។
លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យបានបញ្ជាក់ថា សកម្មភាពនេះជាការផ្សព្វផ្សាយតំបន់ទេសភាពដែលរំលេចចេញពីធនធានធម្មជាតិនៅតាមដងទន្លេមេគង្គ ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យមានការវិវឌ្ឍន៍ឡើងវិញ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលដៅរបស់ក្រសួងទេសចរណ៍។
លោកបន្តថា នៅពេលវិស័យមួយនេះរីកចម្រើនឡើង ប្រជាពលរដ្ឋមានការងារធ្វើនៅក្នុងស្រុកតាមរយៈការកែច្នៃម្ហូបអាហារឱ្យមានរសជាតិ ផលិតវត្ថុអនុស្សាវរិយ៍សម្រាប់លក់ដូរ និងបានជំរុញឱ្យមានទីផ្សារទៅលើផលកសិកម្មដែលកសិករផលិតបានបន្ថែមទៀត។
ទេសចរណ៍ជិះកៃយ៉ាក់នេះមានភាពទាក់ទាញ ប្លែកអារម្មណ៍ និងបានឃើញទេសភាពស្រស់ស្អាត អមដោយព្រៃលិចទឹក កោះខ្សាច់តូចធំ ផ្ទាំងថ្មតាមដងទន្លេ ទស្សនាសត្វស្លាប និងការបោះតង់កំសាន្តលើកោះខ្សាច់ មានភាពសប្បាយរីករាយប្រកបដោយសុវត្ថិភាពខ្ពស់៕
អត្ថបទ៖ ងិនលីម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់