ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុន សន្យាបង្កើនការទទួលយកពលករខ្មែរទៅធ្វើការនៅជប៉ុនឱ្យច្រើនថែមទៀត
ក្រុមហ៊ុនជប៉ុន បានសន្យាបង្កើនការទទួលយកកម្មសិក្សាការី និងពលករខ្មែរទៅធ្វើការនៅក្នុងប្រទេសជប៉ុនឱ្យបានច្រើនបន្ថែមទៀត នៅពេលថ្ងៃខាងមុខ។

ក្នុងពិធីពិសារអាហារសាមគ្គីជាមួយកម្មសិក្សាការីខ្មែរ ដែលរៀបចំដោយសមាគម Tokyo Business Link កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ លោក Hayashi Saito ប្រធានសមាគម បានលើកឡើងថា សមាគមរបស់លោក ទើបតែបង្កើតឡើងនៅក្នុងឆ្នាំ២០២២ ហើយបច្ចុប្បន្នទោះបីជាក្រុមហ៊ុនមានកម្មសិក្សាការី និងពលករជំនាញខ្មែរមិនទាន់មានចំនួនច្រើននៅឡើយក៏ដោយ ប៉ុន្តែលោក បានប្តេជ្ញាចិត្តថា នឹងបង្កើនការទទួលយកឱ្យបានច្រើនបន្ថែមទៀតនៅថ្ងៃខាងមុខ ដើម្បីផ្តល់ចំណេះជំនាញយកទៅអភិវឌ្ឍន៍មាតុប្រទេសវិញ។
បើតាមថៅកែក្រុមហ៊ុនដែលទទួលយកកម្មសិក្សាការីខ្មែរមកបម្រើការក្នុងក្រុមហ៊ុននេះ គឺបច្ចុប្បន្នមានកម្មសិក្សាការីខ្មែរចំនួន២២នាក់ ហើយលោកបានថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែងធ្វើការរបស់កម្មសិក្សាការីខ្មែរ ប្រកបដោយសុជីវធម៌ល្អក្នុងការរស់នៅផងដែរ។

លោក យ៉ាន់ តារា តំណាងកម្មសិក្សាការីខ្មែរ បានលើកឡើងនូវចំណាប់អារម្មណ៍ជាភាសាជប៉ុន ថា ខ្លួននឹងខិតខំប្រឹងប្រែងសិក្សាជំនាញក្នុងការងារ ដោយសង្ឃឹមថា អាចចូលរួមជាផ្នែកដ៏តូចមួយនៃការបង្កើនចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន។
ស្ថិតក្នុងឱកាសនោះ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានថ្លែងអំណរគុណដល់លោក Hayashi Saito ចំពោះការរៀបចំពិធីពិសារអាហារសាមគ្គីរវាងក្រុមហ៊ុនទទួល និងកម្មសិក្សាការី និងចំពោះការយកចិត្តទុកដាក់មើលថែទាំកម្មសិក្សាការី-ពលករជំនាញខ្មែរទាំងអស់កន្លងមក។ លោកឯកអគ្គរាជទូត បានលើកទឹកចិត្តឱ្យសមាគមនេះ បន្តជួយគាំពារកម្មសិក្សាការី-ពលករជំនាញខ្មែរឱ្យកាន់តែច្រើនថែមទៀតនាពេលខាងមុខ។

លោកឯកអគ្គរាជទូត ក៏បានផ្តាំផ្ញើផងដែរដល់កម្មសិក្សាការីខ្មែរឱ្យខិតខំយកចិត្តទុកដាក់ធ្វើការ គោរពវិន័យពេលម៉ោងការងារ គោរពច្បាប់ប្រទេសជប៉ុនឱ្យបានម៉ឺងម៉ាត់ និងកុំជឿតាមមេខ្យល់បោកបញ្ឆោតឱ្យរត់គេចពីការងារ ហើយបើក្នុងករណីមានបញ្ហា ឬករណីចាំបាច់ណាមួយ ត្រូវទាក់ទងទៅកាន់មន្ត្រីស្ថានទូត ទទួលបន្ទុកកិច្ចការកុងស៊ុល និងអនុព័ន្ធការងារជាបន្ទាន់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ