Connect with us

ព័ត៌មានជាតិ

លោក ទៀ សីហា៖ អាមេរិកគឺជាដៃគូដ៏រឹងមាំរបស់អាស៊ានក្នុងការដើរតួនាទីពង្រឹងសន្តិសុខ

បានផុស

នៅ

នាឱកាសលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ បានដឹកនាំគណៈប្រតិភូកង​យោធពល​ខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី​២ មិថុនា ឆ្នាំ ២០២៤ លោកបានគូសបញ្ជាក់ថា អាមេរិកគឺជាដៃគូដ៏រឹងមាំរបស់អាស៊ាន ក្នុងការដើរតួនាទីពង្រឹងសន្តិសុខក្នុងតំបន់។

បើតាមក្រសួងការពារជាតិ ថ្លែងក្នុងកិច្ចប្រជុំខាងលើ នាយឧត្តមសេនីយ៍ ទៀ សីហា បានធ្វើការចែករំលែកទស្សនមួយចំនួនលើបញ្ហាសំខាន់ដែលអាចមានឥទ្ធិពលលើទិសដៅនៃកិច្ចសហប្រតិបត្តិការ ការពារជាតិ អាមេរិក-អាស៊ាន។
លោកបបញ្ជាក់ថា៖«អាមេរិកគឺជាដៃគូដ៏រឹងមាំរបស់អាស៊ាន ហើយកិច្ចសហប្រតិបត្តិការរបស់យើងបានចាប់ផ្តើមដោយឈរលើគុណតម្លៃនិងប្រយោជន៍រួម។ ទាំងអាស៊ាន និងអាមេរិក គឺសុទ្ធតែបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារនិងគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដោយបានបង្កើតបរិយាកាសអំណោយផលក្នុងការជំរុញឱ្យមានសន្តិភាព និងស្ថិរភាព ព្រមទាំងការគោរពអធិបតេយ្យភាពរបស់ប្រជាជាតិទាំងអស់នៅក្នុងពិភពលោក»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនត្រឹមតែមានសារៈសំខាន់ចំពោះតែអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ដល់សកលលោកទាំងមូលផងដែរ។ លោកថា៖«កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន-អាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពរបស់តំបន់ដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់រួម និងដើម្បីឈានដល់ការសម្រេចចក្ខុវិស័យរួមនៃតំបន់ដែលមានសុវត្ថិភាព និងវិបុលភាព»។
លោកបន្ថែមថា សម្រាប់កម្ពុជាគាំទ្រតួនាទី និងការរួមចំណែករបស់អាមេរិកនៅក្នុងកិច្ចការតំបន់ និងកិច្ចសហប្រតិបត្តិការជាមួយនឹងអាស៊ានក្រោមក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាមេរិក។

នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក នាឱកាសនោះ លោក ឡយដ៏ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិកបានបញ្ជាក់ថា អាមេរិកនៅតែមានការប្តេជ្ញាចិត្តក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីស្ថិរភាព សន្តិភាព និងវិបុលភាពនៅក្នុងតំបន់។

លោកថា អាមេរិកនឹងបន្តជាដៃគូសំខាន់របស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ( ADMM-Plus ) ក្នុងនោះរួមមាន ការកសាងសមត្ថភាពសម្រាប់អាស៊ាន និង កម្មវិធីនាយទាហានជំនាន់ក្រោយ និងកម្មវិធីស្រ្តីនៅក្នុងសន្តិភាព និងសន្តិសុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម១ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម