ព័ត៌មានជាតិ
ខេត្តព្រះសីហនុប្រកាសផ្លាស់ប្តូរមន្ត្រីសំខាន់ៗមួយចំនួនដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត
រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសផ្លាស់ប្តូរមន្ត្រីសំខាន់ៗមួយចំនួននៅក្នុងសាលាខេត្តដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ពិធីប្រកាសនិងតែងតាំងនេះបានធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ដោយមានការចូលរួមពីលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
យោងតាមដីកាស្ដីពីការតែងតាំង និងការផ្ទេរភារកិច្ចមន្ត្រីរាជការសាលាខេត្តព្រះសីហនុលេខ ០០៦/២១ដក សម្រេចតែង តាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្ត ដូចមានរាយនាមខាងក្រោម១. លោក ឌឹម វី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ជានាយកទីចាត់ការរដ្ឋបាល ឲ្យទទួលមុខតំណែងជានាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ។ ២. លោក ជា បាឈុន ឋានន្តរស័ក្តិនាយក្រមការដើមខ្សែ ថ្នាក់លេខ៣ ជាប្រធានអង្គភាពច្រកចេញចូលតែមួយ ត្រូវបានផ្ទេរភារកិច្ចទៅជានាយកទីចាត់ការរដ្ឋបាលសាលាខេត្តព្រះសីហនុ។

៣. លោកស្រី ម៉ាក សំណាង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជានាយិការងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ឲ្យទទួលមុខតំណែងជាប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ។ ៤. លោក ស៊ាន ដានីន ឋានន្តរស័ក្ដិអនុមន្ត្រីថ្នាក់លេខ២ ជាមន្ត្រីការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ ឱ្យទទួលមុខតំណែងជាប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈ ទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការប្រកាសមុខតំណែងមន្ត្រីរាជការសាលាខេត្តនាពេលនេះ គឺជាការសម្រួលមន្ត្រីរាជការក្នុងសាលាខេត្តព្រះសីហនុ ដែលបានបំពេញការងារដោយយកចិត្តទុកដាក់ ការទទួលខុសត្រូវពិសេសការពិនិត្យលទ្ធផលការងារ លក្ខខណ្ឌមន្ត្រីក្នុងអង្គភាពខេត្ត។

លោក គួច ចំរើន បន្តថា រដ្ឋបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្ត បានពិនិត្យនិងសម្រេចធ្វើការផ្លាស់ប្តូរភារកិច្ច ប្រកាសមុខតំណែងដោយផ្អែកលើលក្ខណៈសម្បត្តិ និងតម្រូវការចាំបាច់ក្នុងការបំពេញការងាររបស់មន្ត្រីរាជការសាលាខេត្តព្រះសីហនុ។
លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីរបស់យើងត្រូវមានគុណតម្លៃ និងកិច្ចសហប្រតិបត្តិការឲ្យបានល្អក្នុងអង្គភាពផ្តល់កិច្ចសហការគ្នា គាំទ្រដំណើរការក្នុងទីចាត់ការនីមួយៗ ហើយអ្នកដែលយើងបានជ្រើសរើសប្រកាសមុខតំណែងត្រូវខិតខំបំពេញការងារឱ្យទទួលបានជោគជ័យផ្អែកលើលទ្ធផលបំពេញការងារជាក្រុម សាមគ្គីភាពផ្ទៃក្នុងដឹកនាំក្នុងអង្គភាព។
លោកបានបន្ថែមទៀតថា ចំណែកមន្ត្រីក្នុងអង្គភាពច្រកចេញ-ចូលតែមួយ ត្រូវមានគណនេយ្យភាពប្រកបដោយឆន្ទៈ ចូលរួមបំពេញការងារតាមតួនាទីភារកិច្ចឲ្យទទួលបានជោគជ័យក្នុងអង្គភាពខ្លួន ដើម្បីបម្រើសេវាសាធារណៈជូនអតិថិជនកាន់តែទទួលខុសត្រូវខ្ពស់ ធានាបានការគាំទ្រពីមហាជនក្នុងខេត្តព្រះសីហនុ៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង