ព័ត៌មានជាតិ
កម្ពុជា ដាក់ចេញវិធានការ ៨ ចំណុច គាំពារពលករទេសន្តរប្រវេសន៍
រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការ ៨ ចំណុច ដើម្បីគាំពារពលករទេសន្តរប្រវេសន៍ ឱ្យទទួលបាននូវការគោរពសិទ្ធិ សុវត្ថិភាព និងភាពថ្លៃថ្នូរ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ មិថុនា នេះថា វិធានការ ៨ ចំណុច ដើម្បីគាំពារពលករទេសន្តរប្រវេសន៍រួមមាន ៖ ១.រាជរដ្ឋាភិបាល បាន និងបន្តចុះអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសទទួលពលករដើម្បីធានាការទទួលខុសត្រូវ និងកិច្ចការពារសិទ្ធិពលករធ្វើការនៅក្រៅប្រទេស។ ២.កិច្ចការមុនពេលចេញដំណើររបស់ពលករ គឺការភ្ជាប់ប្រព័ន្ធទិន្នន័យតាមអនឡាញ (Online) ដោយដាក់ឱ្យដំណើរការលិខិតបញ្ជាក់តម្រូវការកម្លាំងពលកម្ម និងបញ្ជីឈ្មោះពលករ ក្នុងគោលបំណងកាត់បន្ថយរយៈពេលដំណើរការការងារឱ្យកាន់តែខ្លី។ ទន្ទឹមនេះ ធ្វើការបណ្ដុះបណ្ដាលពលករអំពីបែបបទរស់នៅ វប្បធម៌ ប្រពៃណី សិទ្ធិ និងច្បាប់ នៃប្រទេសទទួលពលករ។ ៣.ជំរុញឱ្យមានចល័តភាព នៃរបបសន្តិសុខសង្គមសម្រាប់ពលករធ្វើការនៅក្រៅប្រទេស និងពេលត្រឡប់មកវិញ ដើម្បីពលកររក្សាបានរបបសន្តិសុខសង្គម។ ៤.បន្តណែនាំទីភ្នាក់ងារជ្រើសរើសពលករឯកជនឱ្យបំពេញបែបបទសហគ្រាស និងមានការទទួលខុសត្រូវចំពោះពលករ។ ចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះក្រុមហ៊ុនជ្រើសរើសពលករដែលបំពានច្បាប់ និងរំលោភសិទ្ធិពលករ។ ៥.ផ្តល់កិច្ចការពារ និងជំនួយផ្នែកច្បាប់ដល់ពលករតាមរយៈស្ថានឯកអគ្គរាជទូត ស្ថានកុងស៊ុល និងអនុព័ន្ធការងារកម្ពុជាក្នុងករណីមានបញ្ហាកើតឡើងចំពោះពលករ។ ពលករអាចទំនាក់ទំនងតាមរយៈ ហតឡាញ (Hotline) ១២៩៧ ឬ ១២៨៦ ក្រុមតេលេក្រាម «សម្រាប់ពលករទេសន្តរប្រវេសន៍» នាយកដ្ឋានមុខរបរ និងហត្ថពលកម្ម ឬទូរស័ព្ទលេខ ០១១ ៨៩៨ ៩១២ ឬ ០៩៧ ៩២០ ២០២៣ ឬ ០៨៧ ២១៥ ២១៥ ឬ ០៨៩ ៩៥៧ ៧៨៩ និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី-ខេត្ត។ ៦.សហការជាមួយភាគីពាក់ព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិលក្នុងការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រដល់ពលករ។ ៧.បន្តផ្តល់ការអប់រំណែនាំពលករអំពីអត្ថប្រយោជន៍ និងការចេញទៅធ្វើការនៅក្រៅប្រទេសស្របច្បាប់ ចៀសវាងការទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់ និង ៨.ផ្តល់ការបណ្ដុះបណ្ដាលជំនាញ និងស្វែងរកការងារជូនពលករពេលត្រឡប់មកមាតុប្រទេសវិញ។

បើតាម លោក កត្តា អ៊ន បានបន្តថា ការដាក់ចេញវិធានការទាំងនេះ ដើម្បីធានាបាននូវការគោរពសិទ្ធិ និងភាពថ្លៃថ្នូររបស់ពលករ ទោះជាធ្វើការនៅប្រទេសណា ទីណា ក៏រដ្ឋាភិបាលយកចិត្តទុកដាក់ និងគាំពារពលករជានិច្ច។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា មានពលករជាង ១.៣ លាននាក់ ធ្វើការនៅតាមប្រទេសចំនួន ៧ រួមមាន ៖ ថៃមានពលករច្រើនជាងគេជាង ១ លាន ២ សែននាក់ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី តំបន់រដ្ឋបាលពិសេសហុងកុង និងប្រទេសអារ៉ាប៊ីសាអូឌីត ដោយបានផ្ញើថវិកាមកក្រុមគ្រួសារប្រមាណជិត ៣ ពាន់លានដុល្លារ រៀងរាល់ឆ្នាំ បានជួយលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ